ប្រធានស្តានីយ៏ថ្លឹងជញ្ជីងផ្លូវជាតិលេខ៧ មួយកន្លែងនៅក្នុងទឹកដីស្រុកស្នួលខេត្តក្រចេះ ឃុបឃិតគ្នា ប្រព្រឹត្តិអំពើពុយរលួយ ឱ្យឈ្មួញផ្ទុកលើសទម្ងន់យ៉ាងធ្ងន់ធ្ងរជាថ្នូរនិងប្រាក់

*ប្រជាពលរដ្ឋស្នើរលោកទេសរដ្ធមន្ត្រីស៊ុន ចាន់ថុល មេីលប្រធានស្តានីយ៏នេះផង ?

ប្រធានស្តានីយ៏ថ្លឹងរថយន្តមួយកន្លែងដែលរងការចោទប្រកាន់ថាកំពុងយកស្តានីយ៏ធ្វើអាជីវកម្មធ្វើមានធ្វើបានផ្ទាល់ខ្លួននិងបក្សពួកបណ្តាលអោយផ្លូវជាតិលេខ៧រងនូវការខូចខាតយ៉ាងដំណំដោយសារមានការផ្តល់ភ្លើងខៀវពីប្រធានស្តានីយ៏ ៕

ជាក់ស្តែងកាលពីថ្ងៃទី០២ខែមករាឆ្នាំ២០១៩ក្រុមអ្នកយកពត័មានបានថតនិងរាយការណ៏អោយខ្មែរ៧មករាដឹងថានៅក្នុង ទីតាំង ស្ថានីយ៍ថ្លឹងរថយន្ត ស្ថិតនៅក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះក្នុងមួយយប់ៗមានរថយន្តដឹកលើសទម្ងន់មិនក្រោមពី៤៥ទៅ៦៥រថយន្តឡើយដោយក្នុងនោះម្វាស់ដឹកដំឡូងនិងឈើត្រូវបង់ក្នុងមួយរថយន្តចាប់ពី១៥មុឺនរៀលដល់២០មុឺនរៀលក្នុងមួយរថយន្តជាងនេះទៅទៀតគឺប្រធានស្តានីយ៏ថ្លឹងរថយន្តមានដាក់តុងខែជាមួយនិងម្វាស់ក្រុមហ៊ុននិងម្វាស់ដឹកទំនិញក្នុងមួយខែៗមិនក្រោមពី២០០ដុល្លារក្នងមួយរថយន្ត ?

ជាក់ស្ដែងឃើញមានរថយន្ត អាវេអង និងអាយីឌុបភ្លៅ៥ផ្ទុកដំឡូង ពេញៗប្រៀបនៅក្នុងរថយន្ដ

បើកចូល ឆ្លងកាត់ក្នុងស្ថានីយ៍នោះ ពិតប្រាកដមែន តែពុំបានឈប់ ថ្លឹងគីឡូ ឱ្យបានត្រឹមត្រូវនោះទេឃើញតែមន្ត្រីនៅទីនោះឈរដើរចុះឡើងនិងច្របាច់ពិលតែប៉ុណ្ណោះដើម្បីបំភាន់ភ្នែកថ្នាក់លើ? រីឯភាគីរថ យន្ត ដឹកដំឡូងវិញ ពេលទៅជិតដល់ ស្ថានីយ៍មានអ្នកចុះពីរថយន្ត រត់តម្រង់ចូលទៅក្នុងស្ថានីយ៍បង់លុយជាការស្រេចដោយមិនបាច់ធ្វើការថ្លឹងឡើយគឺយកតែលុយគឺចប់៕ក្រុមដែលរត់ទៅនោះគាត់រត់ចូលទៅដើម្បីបង់ប្រាក់ ជាមុន ក្នុងការ សម្របសម្រួលកុំឱ្យមានការផាកពិន័យធ្ងន់ធ្ងរ ក្នុងការផ្ទុកលើសទម្ងន់ ដែលច្បាប់បានហាមឃាត់ ។

តាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា

ក្នុងរថយន្តអាវេអង និងអាយីឌុបភ្លៅ៥ មួយគ្រឿងៗ ត្រូវបង់ប្រាក់១៥~ទៅ២០ម៉ឺនរៀល ហើយការផ្ទុកម៉ាពេញៗ ទម្ងន់៥០~ទៅ៦០តោន គឺលើសទម្ងន់យ៉ាងធ្ងន់ធ្ងរ បណ្ដាលឱ្យផ្លូវជាតិលេខ០៧ ចាប់ពីខេត្តក្រចេះ ទីរួមស្រុកស្នួល ជាពិសេសនៅម្ដុំជិតស្ថានីយ៍ថ្លឹងរថយន្តនេះតែម្ដង ឡើងប៉ោងកណ្ដាលខ្នងក្រពើ

មិនយូរប៉ុន្មានច្បាស់ជាខូចខាត រលាយហិនហោចក្នុងពេលដ៏ខ្លីខាងមុខនេះជាក់ជាពុំខានឡើយបើគ្មានការយកចិត្តទុកដាក់ពីអស់លោកជំនាញ ៕ពាក់ពន្ធ័និងករណី ពុករលួយនៅក្នុងស្ថានីយ៍ថ្លឹងរថយន្ត ខាងលើនេះ សូមឯកឧត្ដម វ៉ា ថន អភិបាល នៃគណៈ អភិបាលខេត្ត ក្រចេះ ជាពិសេសឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនចាត់ឱ្យមន្ត្រីជំនាញ និងក្រុមអធិការកិច្ចឱ្យចុះស្រាវជ្រាវ លើករណីមិនប្រក្រតី របស់មន្រ្តីខិលខូច មួយចំនួន ដែលកំពុង ធ្វើសកម្មភាព នៅ

ក្នុងស្ថានីយ៍ថ្លឹងរថយន្ត នៅចំណុចភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នេះផងទាន បើពុំដូច្នោះទេផ្លូវជាតិលេខ៧និងរងនូវស្នាមប្រេះស្រាំជាមិនខានឡើយ ៕ប្រជាពលរដ្ធដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៧បានមានប្រតិកម្មយ៉ាងខ្លាំងទៅនិងភាពមិនប្រក្រតីរបស់មន្ទីរស្តានីយ៏ថ្លឹងរថយន្តថាមិនថ្លឹងរថយន្តដឹកលើសចំណុះទេបែរជាថ្លឹងលុយទៅវិញ ?គួរណាស់លោកទេសរដ្ធមន្ត្រី ស៊ុន ចាន់ថុល រដ្ធមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនមេត្តាជួយមើលប្រធានស្តានីយ៏ថ្លឹងរថយន្តផ្លូវជាតិលេខ៧ផងកុំអោយលោកឆត្រ័ខ្លាំងពេកទំនួញផ្លូវជាតិកំពុងដង្ហោយរកអ្នកជួយសង្គ្រោះហើយទានប្រោស ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close