ថៃ នឹងខាតបង់ ១៧៧លានដុល្លារ ពីខ្យល់ពុល PM2.5
អ្នកជំនាញនិយាយថា វិបត្តិបំពុលខ្យល់ PM2.5 អាចបណ្តាលឲ្យទីក្រុង បាងកក របស់ប្រទេសថៃ ខាតបង់ ១៧៧លានដុល្លារ ប្រសិនបើអូសបន្លាយ ដល់១ខែ នេះបើតាមកាសែត The Nation។
មជ្ឈមណ្ឌលស្រាវជ្រាវឧស្សាហកម្ម Kasikorn ឬ KResearch បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ការខាតបង់នេះ ផ្អែកលើកត្តាផ្សេងៗ រួមទាំង ថ្លៃសេវាថែទាំសុខភាព និងទេសចរណ៍ ផងដែរ។ ក្រៅពីនេះ កាត់បន្ថយផលិតភាព បណ្តាលឱ្យមានការខាតបង់ប្រាក់ចំណូល សម្រាប់អាជីវកម្ម នៅក្រៅផ្ទះ។ លើសពីនេះ ការចំណាយ ក្នុងគ្រួសារនឹងកើនឡើងដោយសារមនុស្សចំណាយ លើម៉ាស់មុខ និង ម៉ាស៊ីនបន្សុទ្ធខ្យល់ ជាដើម។ មជ្ឈមណ្ឌល Kasikorn អំពាវនាវឱ្យមានវិធានការតឹងរ៉ឹង ដើម្បីដោះស្រាយបញ្ហាឫសគល់ នៃបញ្ហានេះ។
ការបំពុលបរិយាកាស PM2.5 អាចបណ្តាលឱ្យមានផលប៉ះពាល់សេដ្ឋកិច្ច ចន្លោះពី ៣ ទៅ ៦ ពាន់លានបាត ឬ ពីជាង ៨៨លានដុល្លារ ទៅជាង ១៧៧លានដុល្លារ នៅក្នុងទីក្រុងបាងកក និងតំបន់ជុំវិញ ប្រសិនបើវានៅតែបន្តកើតមាន រយៈពេលមួយខែ នេះបើតាម KResearch។
PM2.5 សំដៅលើភាគល្អិត ដែលមានអង្កត់ផ្ចិត ២.៥មីក្រូម៉ែត្រ ឬ តិចជាងនេះ ជាមួយនឹងការប៉ះពាល់យូរ ទាក់ទងទៅនឹងបញ្ហាសុខភាពរ៉ាំរ៉ៃ ដូចជា សួត និង ជំងឺបេះដូង ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។