ឆ្នាំ២០២៤! កម្ពុជា រកចំណូលបានជាង ១ពាន់លានដុល្លារ ពីគ្រាប់ស្វាយចន្ទី
ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី ទាំងស្រស់ និងកែច្នៃ ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានចំណូលជាង១ពាន់លានដុល្លារ កើនឡើង២៦.១៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមទិន្នន័យដែលកត់ត្រាដោយសមាគមស្វាយចន្ទីកម្ពុជា ដែលបានកត់ត្រាទាំងការនាំចេញផ្លូវការ និងក្រៅផ្លូវ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានកត់ត្រាការនាំចេញផ្លូវការបានឱ្យដឹងថា គ្រាប់ស្វាយចន្ទីកែច្នៃត្រូវបាននាំចេញ ក្នុងបរិមាណ២០២តោន ថយចុះ ៧៥.០៦%, គ្រាប់ស្វាយចន្ទីឆៅ ត្រូវបាននាំចេញក្នុងបរិមាណជាង៥៨ម៉ឺនតោន និងសំបកគ្រាប់ស្វាយចន្ទី ត្រូវបាននាំចេញចំនួន២តោន។
យោងតាមតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅជំរុញការកែច្នៃនាំចេញគ្រាប់ស្វាយចន្ទីឱ្យបាន២៥%នៅឆ្នាំ២០២៧ និង៥០%នៅឆ្នាំ២០៣២។
យោងតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា បានប៉ាន់ប្រមាណផ្ទៃដីដាំដុះស្វាយចន្ទីនៅកម្ពុជា មានចំនួន៧០ម៉ឺនហិកតា លើសការកត់ត្រារបស់ក្រសួងកសិកម្មដែលមានជាង៥៨ម៉ឺនហិកតា ដោយសារ ផ្ទៃដីដាំដុះថ្មីប្រមាណ១១% ក្រសួងមិនបានរាប់បញ្ចូលក្នុងទិន្នន័យនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។