មនុស្ស១២នាក់ រងរបួសក្នុងករណីបំផ្ទុះគ្រាប់បែកដៃ ក្នុងបារមួយនៅបារាំង

កាលពីថ្ងៃពុធ គ្រាប់បែកដៃមួយគ្រាប់បានផ្ទុះ នៅក្នុងបារ ដែលតែងប្រមូលផ្តុំដោយ អ្នកមើលបាល់ទាត់ ​មានទីតាំងស្ថិតក្នុងទីក្រុង Grenoble ភាគអាគ្នេយ៍ នៃប្រទេសបារាំង ​បណ្តាលឲ្យមនុស្ស១២នាក់ រងរបួស។

មន្ត្រីសង្គ្រោះបន្ទាន់ ដែលបានទៅដល់កន្លែងកើតហេតុ បាននិយាយថា ភ្ញៀវជាច្រើនមានវត្តមាន នៅពេលដែលគ្រាប់បែកដៃ បានផ្ទុះឡើង ភ្លាមៗ នៅម៉ោងជាង ៨យប់។ ក្រុមអ្នកស៊ើបអង្កេត សង្ស័យថា ពាក់ព័ន្ធនឹងក្រុមជួញដូរគ្រឿងញៀន ដោយមានប្រភពចំនួន បានបង្ហាញថា ជនសង្ស័យក៏មានកាន់កាំភ្លើងវែង Kalashnikov ផងដែរ។

អភិបាលក្រុង Grenoble លោក Eric Piolle បានសរសេរ នៅលើ X ថា «ខ្ញុំថ្កោលទោស ក្នុងលក្ខខណ្ឌដ៏ខ្លាំងបំផុត ដែលអាចធ្វើទៅបាន ចំពោះអំពើឧក្រិដ្ឋកម្ម មិនធម្មតា» ។

អភិបាលរងក្រុង លោកស្រី Chloe Pantel បានប្រាប់ AFP ថា បារនេះគឺជាកន្លែង ដែលអ្នកស្រុក និងមនុស្ស មកប្រមូលផ្តុំគ្នា ជាពិសេស ដើម្បីមើលការប្រកួតបាល់ទាត់។ បារមួយនេះ ត្រូវបានសាងសង់ នៅពេលទីក្រុង Grenoble ធ្វើជាម្ចាស់ផ្ទះ រៀបចំកីឡាអូឡាំពិក រដូវរងា ឆ្នាំ១៩៦៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close