រថភ្លើងបុកដំរីព្រៃ ងាប់អស់ ៦ក្បាល នៅស្រីលង្កា
ដំរីព្រៃចំនួន ៦ក្បាលបានងាប់ និងមនុស្ស ២នាក់រងរបួស នាព្រឹកថ្ងៃព្រហស្បតិ៍ នៅពេលហ្វូងសត្វនេះ ត្រូវរថភ្លើងធ្វើដំណើរពីទីក្រុង បាទីកាឡូអា ឆ្ពោះទៅរដ្ឋធានី កូឡុំបូ ប្រទេសស្រីលង្កា។
ផ្អែកតាមសេចក្តីរាយការណ៍របស់ប៉ូលីស បានឲ្យដឹងថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅជិតស្ថានីយ៍រថភ្លើង Gal Oya បណ្តាលឲ្យរថភ្លើង បាន ក្រឡាប់ ប៉ុន្តែជាសំណាងល្អ មិន មាមិនមានអ្នកដំណើរណាម្នាក់ស្លាប់បាត់បង់ជីវិតទេ។
ឧបទ្ទវហេតុស្រដៀងគ្នានេះ ក៏ធ្លាប់កើតមាននៅលើផ្លូវរថភ្លើងកាលពីខែតុលាឆ្នាំមុនផងដែរ ដោយដំរីព្រៃ ២ក្បាលបានងាប់ ខណៈដែលមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។