រថយន្តក្រុងដឹកមន្ត្រីថៃ បើកធ្លាក់ជម្រាលភ្នំ ស្លាប់មនុស្សជិត ២០នាក់

ប៉ូលិសថៃបាននិយាយថា រថយន្តក្រុងដឹកមន្ត្រី មួយគ្រឿង មានបញ្ហាហ្វ្រាំង បើកជ្រុលធ្លាក់ចុះ តាមជម្រាលភ្នំ នៅក្នុងខេត្ត Prachin Buri បណ្តាលឲ្យស្លាប់មនុស្ស ចំនួន១៨នាក់ កាលពីថ្ងៃពុធ។

ប្រភពថា ជារថយន្តក្រុងពីរជាន់ ដែលដឹកមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ ធ្វើដំណើរ ទៅក្រៅប្រទេស មុនពេលជួបហេតុការណ៍អាក្រក់ នៅក្នុងតំបន់ ស្ថិតនៅភាគខាងកើត នៃរាជធានីបាងកក។

វរសេនីយ៍ទោ Siwapass និយាយថា «មានមនុស្ស ១៧ នាក់ត្រូវបានគេរកឃើញថា បានស្លាប់ នៅកន្លែងកើតហេតុ ហើយម្នាក់ទៀតបានស្លាប់ នៅក្នុងមន្ទីរពេទ្យ..យើងបានសាកសួរអ្នកបើកបរហើយ គាត់បាននិយាយថា ហ្វ្រាំងមិនជាប់ ខណៈដែលរថយន្តក្រុង ចុះពីលើភ្នំ»។ មនុស្សសរុបចំនួន ៤៩នាក់បានមានវត្តមាន នៅលើឡានក្រុង មុនពេលកើតហេតុ។

ប្រទេសថៃមានកំណត់ត្រាសុវត្ថិភាពចរាចរណ៍ ដ៏អាក្រក់បំផុតមួយ ក្នុងពិភពលោក ដោយមានមនុស្សប្រហែល ២ម៉ឺន នាក់ បានស្លាប់ ជារៀងរាល់ឆ្នាំ នេះបើយោងតាមអង្គការសុខភាពពិភពលោក។ យានជំនិះ មិនមានសុវត្ថិភាព និង ការបើកបរមិនល្អ គឺជាកត្តាចម្បង ដែលនាំឱ្យមានចំនួនអ្នកស្លាប់ ស្ថិតក្នុងកម្រិតខ្ពស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close