កម្ពុជាផលិតអំបិលបាន ១៦ម៉ឺនតោន នៅឆ្នាំ២០២៤
ក្នុងឆ្នាំ២០២៤កន្លងទៅនេះ កម្ពុជាផលិតអំបិលបានប្រមាណជាង ១៦ម៉ឺនតោន ដែលលើសតម្រូវការចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងប្រទេសជិតពាក់កណ្តាល ដោយក្នុងមួយឆ្នាំៗ កម្ពុជាមានតម្រូវការអំបិលចន្លោះពី ៨ម៉ឺនតោនទៅ ១០ម៉ឺនតោនប៉ុណ្ណោះ។
យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ទិន្នផលអំបិលនៅកម្ពុជាសរុបមានចំនួន ១៦៨ ៨៨២ តោន ដែលបានផលិតលើផ្ទៃដីស្រែអំបិលចំនួន ៣ ៩៨៧.៣៥ហិកតា ក្នុងខេត្តកំពត និងខេត្តកែប។
សូមជម្រាបផងដែរថា បច្ចុប្បន្ននេះ ក្រុមផលិតអំបិលមានចំនួន១៩១ក្រុម និងមានសិប្បកម្មចំនួន ៥៤មូលដ្ឋាន ក្នុងនោះ៣២មូលដ្ឋាន ទទួលបានអាជ្ញាបណ្ណ ប្រើប្រាស់ស្លាកសញ្ញាជាតិសម្គាល់អំបិលដែលបានបញ្ចូលអ៊ីយ៉ូដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។