អ្នកបើកបររថយន្តបញ្ច្រាសទិសលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឃាត់ខ្លួនមកអប់រំ

កាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ មានរថយន្តដឹកអ្នកដំណើរមួយគ្រឿង បានបើកបរបញ្ច្រាសទិសចរាចរណ៍នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ បន្ទាប់មក ក្រុមការងារក្រុមហ៊ុនផ្លូវល្បឿនលឿន ដោយបានសហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការឃាត់រថយន្ត និងអ្នកបើកបរ ដើម្បីយកមកអប់រំ ណែនាំ និងផាកពិន័យ ព្រមទាំងដកពិន្ទុបើកបរតាមនីតិវិធីជាធរមាន។

សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា ការបើកបរបញ្ច្រាសទិសចរាចរណ៍ មិនថានៅលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណានោះទេ វាជាការបំពានច្បាប់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ និងប្រមាថអាយុជីវិតខ្លួនឯង និងអ្នកដទៃ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវសារជាថ្មី និងក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ អនុវត្តតាមគោលការណ៍សុវត្តិភាពឱ្យបានខ្ជាប់ខ្ជួន កុំបើកបរបញ្ច្រាសទិសចរាចរណ៍ មិនត្រូវបើកបរលើសល្បឿនកំណត់ ប្រើប្រាស់គន្លងចរាចរណ៍ឱ្យបានត្រឹមត្រូវ និងជៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីចូលរួមរក្សាសុខសុវត្ថិភាពពេលធ្វើដំណើររបស់យើងទាំងអស់គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close