ខេត្តជាប់មាត់សមុទ្រកម្ពុជា ទទួលបានគ្រឿងចក្រសម្រាប់សំអាតឆ្នេរ
គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាបានឲ្យដឹងថា ខ្លួននឹងផ្តល់គ្រឿងចក្រចំនួន ៣គ្រឿងជាជំហ៊ានដំបូងដល់ខេត្តនៅជាប់មាត់សមុទ្រ សម្រាប់ធ្វើការសំអាតឆ្នេរ។
ជាជំហានទី១ នេះ គឺខេត្តព្រះសីហនុនឹងទទួលបាន ២គ្រឿង ខេត្តកែប និងកំពតបាន ១គ្រឿង។ ហើយសម្រាប់ខេត្តកោះកុង នឹងផ្តល់ជូននៅពេលក្រោយទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។