ឯកឧត្តម ងួន រតនៈ អភិបាលនៃគណះអភិបាលខេត្តបាន ដឹកនាំកិច្ចប្រជុំពិភាក្សាការរៀបចំចងក្រងលិខិតបទដ្ឋានកតិយុត្តិពាក់ព័ន្ធនឹងសហគមន៏នេសាទ នៅសាលាខេត្តបាត់ដំបង

ព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ងួនរតនៈ អភិបាល នៃគណៈអភិបាលខេត្តបាតដំបង បានដឹកនាំកិច្ចប្រជុំពិភាក្សាការៀបចំកម្រងលិខិតបទដ្ឋានកតិយុត្តិពាក់ព័ន្ធនឹងសហគមន៏នេសាទ នៅព្រះរាជាណាចក្រកម្ពុជា នៅបន្ទប់ប្រជុំ សាលាខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រជុំពិភាក្សានេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង មន្ទីរកសិកម្ម ខ័ណ្ឌរដ្ឋបាលជលផល លោកអភិបាលស្រុក និងលោកមេឃុំពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ជាសហគមន៍នេសាទ មកពីស្រុកថ្មគោល ឯកភ្នំ សង្កែ និងស្រុក មោងឬស្សី នៃខេត្តបាត់ដំបង ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close