នៅរសៀលថ្ងៃដដែលឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញចុះមកពិនិត្យការងារបង្កបង្កើនផលរបស់ប្រជាកសិករនៅស្រុកកំពង់សៀម និងស្រុកចំការលើ
កម្មវិធីទី១. តាមរបាយការណ៍មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានឲ្យដឹងថានៅទូទាំងស្រុកកំពង់សៀមមានផ្ទៃដីចំការប៊ិះគក់សរុបចំនួន ១៤៥ហត អាចទទួលបានទិន្នផល ២.៥-៣តោនក្នុង១ហត លក់បានតម្លៃ ៩០០ រៀលក្នុង១គីឡូ។
បន្ទាប់ពីប្រមូលផលរួច កសិករធ្វើដីហាលទុករង់ចាំដើមរដូវរស្សាទើបដាំដំណាំពោតបានមួយលើកទៀត ករណីនេះប្រសិនបើលក្ខខណ្ឌអាកាសធាតុអំណោយផល ដំណាំដុះលូតលាស់បានល្អ ផ្តល់ទិន្នផលខ្ពស់ ធ្វើឲ្យចំណូលគ្រួសារកើនឡើង។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។