កម្ពុជា-អូស្រ្តាលី ជំរុញការតភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជា
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម YIP Derek ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។
ក្នុងជំនួបនេះបានផ្លាស់ប្តូរទស្សនស៊ីជម្រៅស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ និងកិច្ចសហការជួយជំរុញការតភ្ជាប់ជើងហោះហើរត្រង់ពី ប្រទេសអូស្ត្រាលីមកកាន់កម្ពុជា ក្នុងគោលបំណងផ្តល់នូវភាពងាយស្រួលដល់ការធ្វើដំណើរទេសចរណ៍ និងធុរកិច្ចរបស់ប្រជាជនអូស្រ្តាលី និងកម្ពុជា។
លើសពីនេះ បានផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋអូស្រ្តាលីធ្វើដំណើរមកទស្សនាកម្ពុជាដែលពោរពេញដោយសក្តានុពលទេសចរណ៍ និងជាប្រទេសមានសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពនយោបាយល្អ ដែលត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ប្រជាជនអូស្រ្តាលី ឲ្យកាន់តែច្រើនបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។