ថៃ យល់ព្រមដោះលែងចំណាប់ខ្មាំងជូនកម្ពុជាវិញ ពេលដែលនីតិវិធីច្បាប់ចប់សព្វគ្រប់

អ្នកនាំពាក្យកងទ័ពថៃ៖ មេបញ្ជាការភូមិភាគ២ ថៃ បានបញ្ជាក់ថា ថៃគោរពច្បាប់អន្តរជាតិ និងយល់ព្រមដោះលែងចំណាប់ខ្មាំងជូនកម្ពុជាវិញ នៅពេលដែលនីតិវិធីច្បាប់ចប់សព្វគ្រប់។

នេះជាការបញ្ជាក់របស់មេភូមិភាគ ២ ថៃ នៅក្នុងជំនួបជាមួយអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី កាលពីថ្ងៃទី២៩ ខែកក្កដា។ ប៉ុន្តែ អ្នកនាំពាក្យថៃ មិនបានបញ្ជាក់ថា នីតិវិធីត្រូវចំណាយរយៈពេលប៉ុន្មានទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close