ការដាក់រាជ្យរបស់ព្រះមហាក្សត្រម៉ាឡេស៊ី ដោយសាវិវាទជាមួយនាយករដ្ឋមន្ត្រី?

មានពាក្យចចាមអារាមជាច្រើនជុំវិញការដាក់រាជ្យសម្បត្តិ របស់ព្រះមហាក្សត្រ ម៉ាឡេស៊ីដាក់រាជ្យដោយសារតែមានវិវាទជាមួយនឹង នាយករដ្ឋមន្ត្រី Mahathir Mohamad ក្រោយពេលព្រះមហាក្សត្រ បានសម្រាកព្រះកាយពីរខែ ដោយបញ្ហាសុខភាព។

ព្រះមហាក្សត្រ Muhammad V ត្រូវបានតែងតាំងជាព្រះមហាក្សត្រលើកទី១៥របស់ម៉ាឡេស៊ី កាលពីខែធ្នូឆ្នាំ២០១៦ ក្នុងអាណាត្តិ ៥ឆ្នាំ ។ប្រភពព័ត៌មានពីរាជ្យវាំង ម៉ាឡេស៊ីបានឲ្យដឹងថា ព្រះមហាក្សត្រ Sultan Muhammad V ប្រកាសដាក់រាជ្យសម្បត្តិនៅថ្ងៃទី ៦ខែមករាកន្លងមក ក្រោយរយៈពេល២ឆ្នាំឡើងគ្រងរាជ្យសម្បត្តិ ។ ការប្រកាសដាក់រាជ្យ មានប្រសិទ្ធិភាពភ្លាមៗតែម្តង។ មូលហេតុ ដែលព្រះអង្គ បានដាក់រាជ្យ មិនត្រូវបានប្រកាសជាសាធារណនោះឡើយ ប៉ុន្តែ ប្រភពព័ត៌មានបានលើកឡើងថាដោយសារតែ មានការតានតឹងជាមួយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Mahathir ។

កាលពីសប្តាហ៍កន្លងមក ព្រះមហាក្សត្រ ម៉ាឡេស៊ី ព្រះជន ៤៩ វស្សា បានបន្តគ្រប់គ្រង រាជ្យកិច្ចរបស់ព្រះអង្គ ក្រោយរយពេល២ខែសម្រាកព្រះកាយដោយបញ្ហាសុខភាព ។នៅពេលដែលសម្រាក ២ខែនោះ រូបភាព ព្រះមហាក្សត្រម៉ាឡេស៊ីដែលបានអភីសេក ជាមួយស្ត្រី ម្នាក់ នៅក្នុងប្រទេសរុស្ស៊ី បានបង្ហោះលើបណ្តាញសង្គម រួចមានការចែកចាយពេញប្រទេស ។ រាជ្យវាំង ម៉ាឡេស៊ីបដិសេធឆ្លើយតបទៅនឹង រូបភាព រៀបអភិសេកខាងលើ ។

ម៉ាឡេស៊ីជាប្រទេស រាជានិយម អាស្រ័យធម្មនុញ្ញ ព្រះមហាក្សត្រ មានតួនាទីតំណាង នៅក្នុងពិធីប្រពៃណីផ្សេងៗ។ អំណាចដឹកនាំប្រទេសគឺស្ថិតនៅលើនាយករដ្ឋមន្ត្រី ដែលបោះឆ្នោតគាំទ្រពីប្រជាជន ។ ប៉ុន្តែ រាល់ការតែងតាំង មន្ត្រី ធំៗ ដូច រដ្ឋមន្ត្រី គឺចាំបាច់ត្រូវតែមានការឯកភាពពីព្រះមហាក្សត្រ ។

ម៉ាឡេស៊ី មាន ស្តេចដល់ទៅ ៩ អង្គ ជាស្តេចក្រែង គ្រប់គ្រង តំបន់និមួយៗ បានសម្រេចផ្លាសប្តូរវេងគ្នាគ្រប់គ្រងម៉ាឡេស៊ី ។ ការសម្រេចជ្រើសរើស ព្រះមហាក្សត្រ ឡើងគ្រងរាជ្យ គឺ មានការសម្រេចបោះឆ្នោតឯកភាពពី ព្រះមហាក្សត្រទាំង៩អង្គ។ មួយអាណាត្តិគ្រងរាជ្យ មានរយៈពេល ៥ឆ្នាំ នឹងវិលជុំ ជារៀងរហូត។

ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ការសម្រេចដាក់រាជ្យ របស់ព្រះមហាក្សត្រម៉ាឡេស៊ី គឺដោយសារតែ មិនចុះសម្រុងនឹងគ្នា ជាមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅក្នុងការដឹកនាំប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close