ត្រី​នៅ​ប្រទេស​ជប៉ុន១ក្បាល​លក់​បាន​តម្លៃ​ជាង​លាន​ដុល្លារ​

ត្រីធូណាមួយក្បាលត្រូវបានដាក់លក់ ក្នុងកម្មវិធីដេញថ្លៃមួយ ក្នុងហាង១កន្លែងនៅប្រទេសជប៉ុន កាលពីចុងសប្តាហ៍កន្លងទៅ

ត្រីធូណាមួយក្បាល ត្រូវបានម្ចាស់ហាងសូស៊ីមួយកន្លែងក្នុងប្រទេសជប៉ុនឈ្នះការដេញថ្លៃក្នុងតម្លៃ ៣,១លានដុល្លារនៅឯផ្សារត្រីដ៏ល្បី Toyosu ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃសៅរ៍កន្លងទៅ។ ម្ចាស់ហាងសូស៊ីឲ្យដឹងថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានដេញថ្លៃត្រីនេះក្នុងតម្លៃបំបែកកំណត់ត្រាកាលពីឆ្នាំ ២០១៣ដែលថ្លៃត្រឹម ១៥៥លានយេន។

ត្រីធូណាយក្សតម្លៃ ៣,១លានដុល្លារនេះត្រូវគេនេសាទបាននៅជិតអាណាខេត្ត Amomori ភាគខាងជើងប្រទេសជប៉ុន ហើយមើលទៅគួរឲ្យចង់ទទួលទានបំផុតដោយសារសំបូរខ្លាញ់ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close