នៅខែកញ្ញានេះចិននឹងដំណើការអាកាសយានដ្ឋានធំបំផុត លើពិភពលោក
តម្រូវការធ្វើដំណើររបស់ពលរដ្ឋចិន ច្រើនជាងគេទាំងអស់លោកពិភពលោក ដោយសារតែមានពលរដ្ឋច្រើន រស់នៅក្នុងប្រទេសនិងក្រៅប្រទេស ។ ក្នុងពេលសេដ្ឋកិច្ចរីកចំរើនការធ្វើដំណើរក៏បាន់តែកើនឡើងផដែរ ។
ភ្នាក់ងារគ្រប់គ្រងអាកាសចរណ៍ចិនបានប្រកាសពីគម្រោង សាងសង់ អាកាសយានដ្ឋានធំបំផុតនៅលើពិភពលោក ដោយបញ្ជូនបណ្តាក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ទៅកាន់អាកាសយានដ្ឋាន អន្តរជាតិ នៅទីក្រុងប៉េកាំង។
អាកាសយានដ្ឋានអន្តរជាតិ Daxing ត្រូវបានគេចាត់ទុក ជាអាកាសយានដ្ឋានធំបំផុតលើពិភពលោក នឹងបើកទ្វារដំណើរការនៅក្នុងខែកញ្ញាឆ្នាំនេះ ។ អាកាសយានដ្ឋានថ្មីនឹងផ្ទុកអ្នកដំណើរបានរហូតដល់ទៅ ៧២លាននាក់ ក្នុងមួយឆ្នាំ នឹងក្លាយជាអាកាសយានដ្ឋាន មម៉ាញឹកបំផុត នៅលើពិភពលោក ។
អាកាសយានដ្ឋាន Daxing ជាអាកាសយានដ្ឋានអន្តរជាតិ ទី២នៅទីក្រុងប៉េកាំង ដើម្បីកាត់បន្ថយសម្ពាធ ទៅលើអាកាសយានដ្ឋានទីក្រុងប៉េកាំង ដែលទទួលអ្នកដំណើរដល់ទៅជាង១០០លាននាក់ក្នុងមួយឆ្នាំៗ។
ការបញ្ជូន ក្រុមហ៊ុនអាកាសចរណ៍ទៅកាន់ អាកាសយានដ្ឋាន Daxing ចាប់ពីខែកញ្ញា ឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។