ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ជាស្ពានអាកាសទី៥ ក្នុងរាជធានីភ្នំពេញ
ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ (ស្ពានអាកាសផ្សារដីហុយ) ជាស្ពានអាកាសទី៥ នៅក្នុងរាជធានីភ្នំពេញ ដែលមានគុណប្រយោជន៍ធំធេងក្នុងការជួយសម្រួលដល់លំហូរចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋបានមួយកម្រិត។
ស្ពាននេះមានប្រវែងសរុប ៩៤២ម៉ែត្រ ទទឹង ១៦,៥ម៉ែត្រ កម្ពស់៥,២០ម៉ែត្រ មានទីតាំងស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ(១០១៩) ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ។
គួរបញ្ជាក់ថា បច្ចុប្បន្ន រាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៩ បាននិងកំពុងលេចរូបរាងឡើង ដោយមានទាំងកំពុងចរាចរណ៍ និងកំពុងស្ថិតក្នុងការសាងសង់នៅឡើយ ដូចជា ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស ៧មករា, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាសតិចណូ ឬ ស្ពានអាកាស ៥មករា, ស្ពានអាកាសផ្សារដីហុយ, ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ, ស្ពានអាកាសឫស្សីកែវ, ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត និងស្ពានអាកាសមរតកតេជោ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។