ករណីវាយប្រហារបំផ្ទុះគ្រាប់បែកមួយ រងបួសទាហានថៃ ២នាក់ នៅក្នុងខេត្ត Narathiwat

ការវាយប្រហារបំផ្ទុះគ្រាប់បែកមួយលើរថពាសដែកមួយគ្រឿងរបស់ទាហានថៃដែលកំពុងធ្វើប្រតិបត្តិការល្បាតជាប្រចាំនៅតាមផ្លូវ Ban Bue Ra-nae ក្នុងភូមិទី៣ ស្រុក Su-ngai Padi ខេត្ត Narathiwat ស្ថិតនៅភាគខាងត្បូងប្រទេសនៅថ្ងៃពុធ ទី១៧ ខែកញ្ញា បានបណ្ដាលឱ្យទាហាន២នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានថៃ Khaosod។

ក្រុមមន្ត្រីជំនាញរបស់ថៃ និងកងកម្លាំងសន្តិសុខបានធ្វើដំណើរភ្លាមៗទៅកាន់កន្លែងកើតហេតុ ដើម្បីបើកការស៊ើបអង្កេតពីប្រភេទគ្រាប់បែកដែលត្រូវបានប្រើប្រាស់ និងប្រមូលភស្តុតាង។ អាជ្ញាធរ ក៏បានស្នើផងដែរឱ្យជនស៊ីវិលចៀសវាងការធ្វើដំណើរទៅកាន់តំបន់កើតហេតុជាបណ្ដោះអាសន្ន ខណៈការស៊ើបអង្កេតកំពុងបន្តធ្វើឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close