បាក់សាលារៀនមួយ ស្លាប់សិស្សម្នាក់ និងជិត១០០នាក់ ជាប់ក្រោមកំទេចកំទីថ្ម នៅឥណ្ឌូណេស៊ី
សិស្សប្រុសម្នាក់អាយុ ១៣ឆ្នាំបានស្លាប់ និង ៩៩នាក់ផ្សេងទៀតរងរបួស ហើយអ្នករបួសខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ចំណែកសិស្ស ៦៥នាក់បានជាប់ក្រោមគំនរបែកបាក់ ភាគច្រើនជាក្មេងប្រុសអាយុពី ១២ ទៅ ១៧ឆ្នាំ។
មន្រ្តីជួយសង្គ្រោះបានផ្គត់ផ្គង់អុកស៊ីសែន និង ទឹកដល់សិស្សទាំងនោះ នៅពេលដុតដៃដុតជើងព្យាយាមសង្គ្រោះជីវិតពួកគេ។
សោកនាដកម្មដ៏អាក្រក់នេះ កើតឡើងនៅសាលា Al Khoziny Islamic Boarding School ក្នុងទីក្រុង Sidoarjo ខេត្តជ្វាខាងកើត ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃចន្ទម្សិលមិញ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។