ពេញ១ខែកញ្ញា! ចំនួនចរាចរណ៍លើផ្លូវល្បឿនលឿន សរុបមានចំនួន ៤៨៦,៧៧៥ដង

យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំខែ គិតចាប់ពីថ្ងៃទី១​-៣០​ ខែកញ្ញា ឆ្នាំ២០២៥ ចរាចរណ៍លើផ្លូវល្បឿនលឿនសរុបមានចំនួន ៤៨៦,៧៧៥ ដង។ ក្នុងនោះដែរ ក្នុងរយៈពេលភ្ជុំបិណ្ឌ៣ថ្ងៃ (ថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៥) ចរាចរណ៍សរុបមានចំនួន ៦២,២៩១ ដង។

ទន្ទឹមនឹងនេះ ការស្វែងរកជំនួយតាមទូរស័ព្ទ ១៣៩៩ មានចំនួន ៨៧១ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ ករណី ស្វែងរកជំនួយចំនួន ២៤៤ ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៦២៥ ករណី)។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close