លោកទុំ ណូ ប្រធានសាខាគយនិងរដ្ធាករខេត្តព្រះសីហនុកំពុងតែមានភាពល្បីល្បាញយកលុយញាត់ថ្នាក់លើដើម្បីរក្សាតំណែង?

ព្រះសីហនុ៖មន្រ្តីគយខេត្តលួចខ្សឹបខ្សៀវថា លោក ទុំ ណូ មេ សាខាគយខេត្តព្រះសីហនុ ដែលធ្លាប់មានរឿងអាស្រូវកាលពីកាន់តំណែង មេគយ នៅខេត្តប៉ៃលិន បានដើរ អួតអាងប្រាប់មន្ត្រីគយ និងមន្ត្រីនៃស្ថាប័នផ្សេងៗ ឱ្យដឹង ពីការជះទឹកលុជះទឹកលុយរជះទឹកលុយទៅឲ្យភរិយា លោកគុណ ញឹម អគ្គនាយកគយនិងរដ្ឋាករ រាប់សែនដុល្លារដើម្បីបានតូឡើងកាន់តំណែងជាប្រធានសាខាងជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុនេះ បានបើគ្មានការជះលុយ ឲ្យមេទេ គាត់មិនអាច អង្គុយ នៅកន្លែងខ្លាញ់បានស្រួលបែបនេះឡើយ ។

ករណីបែកធ្លាយរឿង អាស្រូវលោកទុំ ណូ យកលុយទៅជះ អគ្គនាយកគយនិងរដ្ឋាករ រាប់សែនដុល្លារ បានល្បីរន្ទឺ តៗគ្នា ដូចទឹកបាក់ទំនប់អ៊ីចឹង ធ្លាយចេញពីខេត្តប៉ៃលិន រហូតដល់ខេត្តព្រះសីហនុ ។ករណី បែកធ្លាយរឿងអួតជះលុយ នេះបានលឺ និងដឹងដល់មេៗនៅខាងលើ លោក ទុំ ណូ មេ សាខាគយខេត្តព្រះសីហនុ ភ័យ បញ្ជាឲ្យកូនចៅ ដើរបិទ បាំង មិនអោយសារព័ត៌មាន ចុះឡើយ ព្រោះខ្លាចលោកគុណ ញឹម ខឹង អស់តំណែង ប៉ុន្តែទោះបីជាព្យាយាមបិទបាំងយ៉ាងណាក៏ដោយក៏ព័ត៌មាននេះបានបែកធ្លាយអស់ ។

មន្ត្រីបានទម្លាយបន្តឲ្យដឹងថា ចាប់តាំងពីលោកទុំ ណូ បានចូលកាន់តំណែងប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុភ្លាមគឺគាត់មិនដែលខ្វល់អំពីច្បាប់ទម្លាប់អ្វីទេ និយាយរួមគឺបានរឹតបន្ដឹង និង ដាក់គំនាបមន្ត្រីអោយរាយការណ៏ក្ដោបក្តាប់ប្រភពសេដ្ឋកិច្ចគ្រប់ច្រកល្ហកទាំងអស់ ដើម្បីស្រង់ដើមពីប្រភពចំណូលខ្មៅ ដែលកន្លងមកក្រុមមន្ត្រីគយខឹលខូចមួយចំនួនបានលាក់ទុកចែកគ្នាច្រកចូលហោប៉ៅផ្ទាល់ខ្លួននោះ ។

រាល់ទំនិញគេចពន្ធជាច្រើន របស់ឈ្មួញធំៗ នៅតែបន្តហូរចូល យ៉ាងគគ្រឹកគគ្រេង តាំងពី លោកមេគយរូបនេះ មក កាន់ តំណែង ដែលវាហាក់បីដូចជាក្រុមឈ្មួញទាំងនោះបានដឹងពីចរឹក មេគយរូបនេះ ចូលចិត្ត ស៊ី លុយ ក្រោមតុ អ៊ីចឹងហើយទើបក្រុមឈ្មួញធំៗសម្រុកនាំទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ចូលតាមខេត្តមួយនេះ។

មន្ត្រីបានលើកឡើងអោយដឹងទៀតថា៖ភាពមិនប្រក្រតីនៃការនាំចូលគ្រប់ទំនិញចម្រុះដែលត្រូវបង់ពន្ធខ្ពស់ ជ្រកក្រោមការបង់ពន្ធទាបជាប្រភេទទំនិញចម្រុះ ឬគ្រឿងបន្លាស់ទំនិញថោកៗ ត្រូវលោកមេគយទុំ ណូស៊ីយ៉ាងត្រជាក់ល្ហឹមតែម្តង។

និយាយឲ្យចំ គឺអំពើពុករលួយ ជាខ្សែបណ្ដោយនេះគឺត្រូវបានលោកមេគយ ទុំ ណូ មិនបានកែរប្រែ ឬលុបបំបាត់នោះទេ បែរជាកំពង់តែរួមដៃគ្នាបន្តចាត់តាំងមន្ត្រីថ្នាក់ក្រោមចាស់ៗនោះ ឲ្យអនុវត្តបន្តដាក់ការប្រមូលលុយគ្មានវិក័យប័ត្រ ពីក្រុមឈ្មួញនាំទំនិញខុសច្បាប់ និង បង់ពន្ធមិនគ្រប់ ដែលឆ្លងកាត់ផែទំនប់រលក ផែស្ទឹងហាវ ផែលោកឧកញ៉ា សូ ជុងហួ និងរួមទាំងផែឯកជនតូចៗ ក្តោមក្តាប់យ៉ាងណែនក្នុងដៃ ហើយចំណូលគ្មានវិក័យប័ត្រប្រមាណ៦០%ត្រូវធ្លាក់ចូលហោប៉ៅលោកទុំ ណូ និងបក្ខពួក។

ករណីទំនិញពន្ធសំខាន់ៗ ថ្លៃៗមួយចំនួនធំ ត្រូវបានគយក្រោមការគ្រប់គ្រងរបស់លោក ទុំ ណូ បង្វែរមកបង់ត្រឹមតែ ៣៥ទៅ៤៥ ភាគរយប៉ុណ្ណោះ។ការសម្រេចពន្ធ ទៅលើមទៅលើគ្រប់មុខទំនិញ៕ពាក់ពន្ធ័និងការបែកធ្លាយនេះខ្មែរ៧មករាមិនអាចសុំការបំភ្លឺបានឡើយពីលោកទុំ ណូ ប្រធានសាខាគយនិងរដ្ធាករខេត្តព្រះសីហនុដោយទូរសព្ឌ័ខលចូលគ្មានអ្នកទទួល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close