កម្ពុជា-ថៃ សេចក្តីថ្លែងការណ៍រួមលើកិច្ចប្រជុំពិសេស JBC ស្តីពីបញ្ហាព្រំដែនប្រទេសទាំងពីរ

បន្ទាប់ពីចំណាយពេលប្រជុំប្រកបដោយភាពតានតឹង កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានឈានដល់ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមពាក់ព័ន្ធលើការងារព្រំដែននៃប្រទេសទាំងពីហើយ។

សេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានចុះហត្ថលេខាដោយលោក លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន​កិច្ច​ការ​ព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ និងលោក Prasas Prasasvinitchai ទី​ប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា។

សេចក្តីថ្លែងការណ៍រួមនេះ ជាកូនសោមួយដ៏សំខាន់ ដើម្បីឈានទៅទម្លុះទម្លាយលើបញ្ហាទាំងឡាយពាក់ព័ននឹងព្រំដែនប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍រួមនេះ ក៏បានបង្ហាញឱ្យឃើញពីស្មារតីដ៏មុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា-ថៃ ក៏ដូចជាគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ក្នុងការដោះស្រាយបញ្ហាព្រំដែន និងនាំមកវិញនូវសន្តិភាពតាមព្រំដែនរវាងប្រទេសទាំងពីរ៕

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close