សង្វៀនជលមាន់ខុសច្បាប់ដ៏ធំ១ នៅក្រុងប៉ោយប៉ែត បើកឲ្យខ្មែរចូលលេង ចាក់រាប់លាន ពលរដ្ឋសង្ឃឹមលើលោកស្នងការខេត្ត ខណៈអាជ្ញាធរសមត្ថកិច្ចក្រុង មើលរំលងមិនបង្រ្កាប
បន្ទាយមានជ័យ ៖ ទីតាំងបនល្បែងស៊ីសងមាន់ជលខ្នាយដែក ប្រព្រិត្តិខុសច្បាប់ បង្កអោយប្ដី ប្រពន្ធទាសទែងគ្នាដោយសារចាញ់ល្បែងកំពុងតែប្រព្រឹត្តទៅយ៉ាងរលូននៅនុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ច្រើនខែឆ្នាំហើយ។
ទោះបីយ៉ាងដណាអាជ្ញាធរ និងសមត្ថកិច្ចក្រុងប៉ោយប៉ែត បានមើលរំលងគ្មានការបង្ក្រាបទុកអោយដំណើការគ្មានខ្លាចក្រែងអ្វីឡើយ។ ទោះបីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានរាយការណ៍ជូនជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ ។
ករណីនេះ បានបង្ហាញនូវភាពអសកម្ម ឬ ដោយសារតែមានអ្វីបាំងភ្នែក ទើបមើលមិនឃើញ ទើបបណ្ដោយអោយល្បែងស៊ីសងមាន់ជល់ ដែលប្រមូលផ្ដុំដោយក្រុមញៀនល្បែង ពពាក់ពពូនគ្នារាប់រយនាក់ជារៀងរាល់ថ្ងៃ ទីតាំងមួយកន្លែងស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលម្ចាស់ឈ្មោះ បូរា កំពុងតែប្រព្រឹត្តទៅយ៉ាងរលូន ដោយគ្មានអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបនោះឡើយ ឃើញតែហ្វូងក្រុមញៀនល្បែង លេងយ៉ាងអនាធិបតេយ្យ
ក្រុមមេបនល្បែងស៊ីសងមាន់ជល់១កន្លែងនេះគេស្គាល់ថា ឈ្មោះ បូរ៉ា ប្រព្រឹត្តទៅយ៉ាងរលូនមិនដឹងថា អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុង គណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត មើលមិនឃើញ ឬ ក៏ពាក់ព័ន្ធ និងផលប្រយោជន៍អ្វីនោះទេ បានជាមិនបង្រ្កាប់ ?
តើបញ្ហានេះបញ្ជាក់បានថា ពីភាពខ្សោយរបស់មេៗសមត្ថកិច្ចជំនាញក្រុងប៉ោយប៉ែត។
ករណីនេះ មហាជនជាពិសេសស្រ្តីមេផ្ទះ សូមឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៏ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត មេត្តាជួយមើលទីតាំងបនល្បែងមួយកន្លែងនេះផង ដើម្បីភូមិ ឃុំ មានសុវត្ថិភាព តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។