ជនបរទេសម្នាក់ អស់សង្ឃឹម និងចង់បោះបង់ជីវិតខ្លួនឯងចោល ប៉ុន្ដែលោកបែរជាជាប់ចិត្ត និងផ្ដល់ជីវិតថ្មីលើដែនដីកម្ពុជា

ជនបរទេសម្នាក់ បានមកប្រទេសកម្ពុជាដោយក្ដីអស់សង្ឃឹម និងចង់បោះបង់ជីវិតខ្លួនឯងចោល ប៉ុន្ដែនៅពេលដែលបានមករស់នៅកម្ពុជា ធ្វើឱ្យលោកភ្លឺភ្នែក ជាប់ចិត្ត និងផ្ដល់ជីវិតថ្មីលើដែនដីកម្ពុជា។

Bong Ah Run “ ពួកគេមិនព្រមឱ្យខ្ញុំចុះចាញ់! ខ្ញុំមិនបានមកប្រទេសកម្ពុជា ដើម្បីស្វែងរកជីវិតនោះទេ ខ្ញុំបានមកទីនេះដើម្បីបញ្ចប់ជីវិត។ ប៉ុន្ដែកន្លែងនេះ មិនព្រមឱ្យខ្ញុំធ្លាក់ខ្លួនក្នុងសភាពនោះទេ អំពើល្អរបស់ប្រជាជនកម្ពុជា ជាសន្ដិភាពស្ងប់សុខរបស់ខ្ញុំនៅទីនេះ ធ្វើឱ្យខ្ញុំជាប់ចិត្ត ហើយបានព្យាបាល និងកសាងខ្ញុំឡើងវិញនៅផ្ទះ(ស្រុកកំណើត) ប្រក បដោយសុវត្ថិភាព គឺត្រឹមជាក្ដីសុបិនប៉ុណ្ណោះ។ ប៉ុន្តែនៅទីនេះ(កម្ពុជា) វាជាការពិត វាជាស្នាមញញឹម ចង្វាក់បេះដូង ភាពលំឱន កម្ពុជាមិនត្រឹមតែបានផ្ដល់ជីវិតមកខ្ញុំម្ដងទៀតនោះទេ កម្ពុជាផ្ដល់ផ្ទះមកខ្ញុំ។”

បើតាមក្រសួងទេសចរណ៍ នេះបានបញ្ជាក់ឱ្យឃើញពីឥទ្ធិពលនៃភាពវិជ្ជមានរបស់ប្រទេសកម្ពុជា យើងមានសន្ដិភាព ប្រជាជនស្លូតត្រង់ វប្បធម៌អស្ចារ្យ និងស្នាមញញឹម ដែលតែងតែធ្វើឱ្យទេសចរណ៍ដែលមកលេងហើយគឺជាប់ចិត្ត សូមចែករំលែកសារមួយនេះទៅកាន់ពិភពលោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close