អាជ្ញាធរហុងកុង ចាប់ខ្លួនមនុស្ស ៣នាក់ ក្នុងករណីអគិ្គភ័យឆេះអាផាតធឺមិន ខណៈអ្នកស្លាប់កើនដល់ ៤៤នាក់

អាជ្ញាធរហុងកុង ចាប់ខ្លួនមនុស្ស ៣នាក់ ក្នុងករណីអគិ្គភ័យឆេះអាផាតធឺមិន ខណៈអ្នកស្លាប់កើនដល់ ៤៤នាក់

ប៉ូលិសហុងកុង នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យដ៏សម្បើមឆាបឆេះអគារអាផាតធឺមិនមួយនៅក្នុងទីក្រុងហុងកុង បានកើនដល់ ៤៤នាក់ និងមនុស្សជិត ៣០០នាក់បាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមអ្នកពន្លត់អគ្គិភ័យបានចំណាយពេលពេញមួយយប់ថ្ងៃពុធម្សិលមិញ ដើម្បីពន្លត់អគ្គិភ័យឆាបឆេះអគារអាផាតធឺមិន Wang Fuk ស្ថិតនៅភាគខាងជើងនៃតំបន់ Tai Po។ អគ្គិភ័យនេះ បានឆាបឆេះកាលពីរសៀលថ្ងៃពុធ លើអគារផាតធឺមិន Wang Fuk ដែលមាន ២០០០បន្ទប់។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ ក្រុមអាជ្ញាធរហុងកុងបាននិយាយថាពួកគេបាន គ្រប់គ្រងភ្លើងឆេះបានមួយចំនួន ខណៈភ្លើង និងផ្សែងនៅតែបន្តឆេះហ៊ុយចេញពីផ្នែកខ្លះនៃអគារ។

ពាក់ព័ន្ធនឹងអគ្គិភ័យនេះដែរ ប៉ូលិសហុងកុងបានចាប់ខ្លួនមនុស្ស ៣នាក់ដែលជាបុគ្គលិករបស់ក្រុមហ៊ុនសំណង់សាងសង់អគារខាងលើ ក្នុងនោះរួមមាននាយក ២នាក់ និងអ្នកប្រឹក្សាវិស្វកម្មម្នាក់ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើងដើម្បីស្វែងរកមូលហេតុបណ្ដាលឱ្យអគ្គិភ័យឆាបឆេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close