នាវាទេសចរណ៍ WESTERDAM ដឹកភ្ញៀវទេសចរជិត ២ពាន់នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល១ថ្ងៃ
នាវាទេសចរណ៍ ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND បានដឹកភ្ញៀវទេសចជិត២ពាន់នាក់ រួមនឹងនាវិកចំនួន ៨០០នាក់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព ក្នុងគោលដៅមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។

នាវាទេសចរណ៍ ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND មានប្រវែងបណ្តោយ ២៨៥,២២ ម៉ែត្រ ប្រវែងទទឹង ៣២,២០ ម៉ែត្រ ជម្រៅ ៨,១០ ម៉ែត្រ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨០០ នាក់ ក្នុងនោះស្រី ១៦០ នាក់ មាន ៣៨ សញ្ជាតិ។ ព្រមទាំងមានភ្ញៀវទេសចរណ៍សរុបចំនួន ១,៨៩៦ នាក់ (ស្រី ១,០២២ នាក់) មាន ៤២ សញ្ជាតិ។
ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក ដែលមានចំនួន៦២៣ នាក់ និងអូស្រ្តាលីមានចំនួន៥៣៩ នាក់។ នាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសម៉ាឡេស៊ី នៅវេលាម៉ោង ១៩:០០ នាទី នៅថ្ងៃដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។