បុរសជនជាតិចិនម្នាក់ត្រូវ កូនចៅខ្លួនប្លន់លុយជាង10ម៉ឺនដុល្លារ
ភ្នំពេញ ៖ កាលពីវេលាម៉ោង១០និង១៥នាទី ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវលំភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីជនជាតិចិនម្នាក់ ត្រូវបានអ្នកបើករថយន្តរបស់ខ្លួនវាយប្លន់យកលុយអស់ ប្រមាណ១០ម៉ឺនដុល្លារអាមេរិក។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស្លាទុំ ពាក់ស្លាកលេខភ្នំពេញ 2AW-1763 បើកបរដោយបុរសជនជតិខ្មែរម្នាក់ មានដឹងជនជាតិចិនម្នាក់។ លុះដល់ចំណុចផ្លូវស្ងាត់ អ្នកបើកបរបានទាញចង្កូត ធ្វើអោយរថយន្តធ្លាក់ជង្ហុក ពេលនោះបុរសជាជនជតិចិនបានបាត់ស្មើរតី ហើយអ្នកបើករថយន្តបានវាយជនជាតិចិននោះមួយដៃទៀតធ្វើអោយសន្លប់ រួចហើយអ្នកបើករថយន្តក៏ទាញកាបូបលុយរត់គេចខ្លួនបាត់ស្រមោល។
នៅពេលដែរជនរង្គ្រោះភ្ញាក់ដឹងខ្លួនវិញ បានរត់ទៅរកសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវចាប់ខ្លួនអ្នកបើកឡានអោយគាត់ ដើម្បីយកលុយប្រគល់ឱ្យរូបគាត់វិញ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។