លែងត្រីរាជ ១ក្បាល ទម្ងន់ជិត ១០០គីឡូក្រាម​ ចូល​ទៅ​ទន្លេធម្មជាតិវិញ

នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការ​ជាមួយ អង្គការគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បាន​ទទួល​ព័ត៌មានពីប្រជានេសាទ នេសាទបានត្រីរាជ១ក្បាល ដោយ​ប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិថ្មីក ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។

បើតាមក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល​ទឹកសាប នៃរដ្ឋបាលជលផល ត្រីរាជដែលបានលែងទៅក្នុងធម្មជាតិវិញនេះ មានភេទញី ប្រវែង ២១៥សង់ទីម៉ែត្រ ទម្ងន់សរុប ៩៧គីឡូ​ក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខកូដ៥០០ ត្រូវអ្នកនេសាទចាប់បាននៅ​តាមដង​ទន្លេមេគង្គ ក្នុងភូមិថ្មីក ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់​ចាម។

ក្រោយពីកំណត់អត្តសញ្ញាណរួច ក្រុមការងារ និងមន្ត្រី​ជំនាញ​​ជល​ផល បានលែងត្រីរាជនេះ ចូលក្នុងទន្លេមេគង្គវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close