តម្រួតបទបញ្ជាចាប់ប៉ូលិសផ្កាយ១ នៅខណ្ឌសែនសុខ
មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១០ មករា នេះ នៅតាមបណ្តោយផ្លូវលេខ១០១៩ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រោយពីតម្រួតជាច្រើននាក់បានមកចាប់ក្រៀកមន្រ្តីប៉ូលិសពាក់ផ្កាយ១នៅហ្នឹងស្មារម្នាក់ដាក់ទៅក្នុងរថយន្ត។
ប៉ុន្តែបើយោងតាមសេចក្តីរាយការណ៍ថា មន្រ្តីប៉ូលិសផ្កាយ១រូបនោះត្រូវបានដោះលែងវិញនៅពេលក្រោយមក ហើយថា ការចាប់នេះ គឺដោយសារមន្រ្តីប៉ូលិសរូបនោះមិនសហការជាមួយកម្លាំងស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។