កម្ពុជាជាប់ជាប្រទេសប្រើ ថង់ផ្លាស្ទិកច្រើនជាងគេបំផុត លើភពផែនដី
យោងតាមការចុះផ្សាយដោយគេហទំព័រ Channel News Asia បានអោយដឹងថា ថង់ផ្លាស្ទិកជាង១០លានថង់ក្នុងមួយថ្ងៃ នេះគ្រាន់តែនៅក្នុងរាជធានីភ្នំពេញ ដែលស្មើនឹង២០០០ថង់ក្នុងម្នាក់ លើសប្រជាជនអឺរ៉ុប១០ដងឯណោះ ធ្វើឲ្យកម្ពុជាជាប់ជាប្រទេសដែលមានអ្នកប្រើប្រាស់ផ្លាស្ទិកច្រើនជាងគេបំផុតលើភពផែនដីនេះ។
កម្រិតនៃការប្រើប្រាស់ផ្លាស្ទិកកំពុងមានការកើនឡើងយ៉ាងខ្លាំងនៅអាស៊ី ពិសេសបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ដែលរួមមានវៀតណាម កម្ពុជា ហ្វីលីពីន និងឥណ្ឌូនេស៊ីជាដើម។ នេះបើយោងតាមការចុះផ្សាយពីគេហទំព័រផ្លូវការរបស់អង្គការធនាគារពិភពលោក ។ ហើយ កាកសំណល់ផ្លាស្ទិកជាង៨លានតោនត្រូវបានចោលនៅក្នុងមហាសមុទ្រជារៀងរាល់ឆ្នាំ ដែលស្មើនឹងសំណល់ផ្លាស្ទិកមួយឡានកុងតេន័រចាក់ចូលសមុទ្ររៀងរាល់មួយនាទីម្តង។
ការប្រើប្រាស់ផ្លាស្ទិកក្នុងចំនួនច្រើនក្នុងប្រទេសកម្ពុជានៅតែជារឿងដ៏គួរឲ្យបារម្ភ និងជាបញ្ហាដែលត្រូវដោះស្រាយភ្លាមៗ ហើយកន្លងមករដ្ឋាភិបាលក៏បានព្យាយាមលើកទឹកចិត្ត លើកកំពស់ចំណេះដឹង និងជម្រុញការការពារបរិស្ថាន កាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។