NASA គ្រោងបញ្ជូនអវកាសយានិកទៅឋានព្រះចន្ទ នៅខែមីនា

ទីភ្នាក់ងារអវកាសអាមេរិក NASA បានដាក់មហិច្ឆតាកំណត់យកខែមីនាខាងមុខ ចាប់ផ្តើមបេសកកម្ម Artemis 2 បញ្ជូនអវកាសយានិក ៤នាក់ ហោះព័ទ្ធជុំវិញឋានព្រះចន្ទ ។

បើតាមសារព័ត៌មាន CNA, ដំបូងឡើយ អង្គការ NASA គ្រោងដាក់ដំណើរការបេសកកម្មនេះ នៅថ្ងៃទី៣ ខែកុម្ភៈ ប៉ុន្តែវាត្រូវបានពន្យារពេលភ្លាមៗ បន្ទាប់ពីការលេចធ្លាយអ៊ីដ្រូសែនរាវ អំឡុងការធ្វើតេស្តត្រៀមខ្លួនបាញ់បង្ហោះ ។

ទន្ទឹមគ្នា ទីភ្នាក់ងារអវកាសអាមេរិកមួយនេះ បានបកស្រាយថា ការលេចធ្លាយនោះ កើតមាននៅចំណុចប្រទាក់ ដែលប្រើប្រាស់ ដើម្បីបញ្ជូនសារធាតុជំរុញគ្រីយ៉ូសែន ចូលទៅក្នុងដំណាក់កាលស្នូលនៃយានចម្លង ។

បេសកកម្មដែលមានការចូលរួមពីអវកាសយានិកអាមេរិកចំនួន ៣រូប និងអវកាសយានិកកាណាដាមួយរូបនេះដែរ គឺជាការសាកល្បងចុះចតឋានព្រះចន្ទរបស់អវកាសយានិកលើកដំបូង ចាប់តាំងពីឆ្នាំ ១៩៧២ ។

គួរកត់សម្គាល់ Artemis 2 គឺជាបេសកកម្មទី ២ នៅក្នុងកម្មវិធីឋានព្រះចន្ទមានតម្លៃរាប់ពាន់លានដុល្លារ បន្ទាប់ពីការហោះហើរគ្មានមនុស្សកាលពីឆ្នាំ ២០២២ ។

វាក៏ជាការហោះហើរលើកដំបូង ក្នុងការបញ្ជូនក្រុមអវកាសយានិកហោះជុំវិញឋានចន្ទ ក្នុងដំណើររយៈពេល ១០ថ្ងៃ ទៅកាន់ទីតាំងជិតបំផុតពុំធ្លាប់មាននៅទីអវកាស ។

ក្រៅពីបេសកកម្មនេះ អង្គការ NASA ក៏ចង់ធ្វើតេស្តប្រព័ន្ធទ្រទ្រង់ជីវិតរបស់យាន Orion មុនពេលបេសកកម្ម Artemis III បញ្ជូនអវកាសយានិកទៅចុះចតលើផ្ទៃឋានព្រះចន្ទ នៅឆ្នាំ ២០២៨ ផងដែរ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close