តម្លៃប្រេងហក់ឡើងជាង ១១០ដុល្លារ ក្នុងមួយបារ៉ែល នៅដើមសប្តាហ៍នេះ
តម្លៃប្រេងបានហក់ឡើងខ្ពស់ នាថ្ងៃចន្ទ ទី៦ ខែមេសានេះ បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យ Easter ចុងសប្តាហ៍ ខណៈ សង្រ្គាមរវាងអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់បន្តរំខានដល់ការផ្គត់ផ្គង់ប្រេងពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

គិតត្រឹមម៉ោងជួញដូរនាពេលព្រឹក តម្លៃប្រេងឆៅ Brent បានកើនឡើង ២.២ភាគរយ ដល់ ១១១.៤៣ដុល្លារក្នុងមួយបារ៉ែល។ រីឯតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង ២.៧ភាគរយ ដល់ ១១៤.៥៧ក្នុងមួយបារ៉ែល។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានគំរាមកំណត់គោលដៅរោងចក្រថាមពលរបស់អ៉ីរ៉ង់ រួមទាំងស្ពាននៅថ្ងៃអង្គារស្អែកនេះ ប្រសិនបើច្រកសមុទ្រ Hormuz មិនត្រូវបានបើកឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។