ឯកឧត្តមឃួន ស្រេង អភិបាលរាជធានីភ្នំពេញចែកវិញ្ញាបនបត្រសំគាល់អចលនវត្តុជូនដល់ប្រជាពលរដ្ឋចំនួន១៥៣គ្រួសារជំហានទី១
នាព្រឹកថ្ងៃសៅរ៍ ០៧កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តស្ទឹងមានជ័យ បានប្រារព្ធពិធីចែកវិញ្ញាបនបត្រសំគាល់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋចំនួន១៥៣គ្រួសារក្នុងជំហានទី១ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ មន្ទីរពាក់ព័ន្ធ អាជ្ញាធរខណ្ឌមានជ័យនិងប្រជាពលរដ្ឋជិត២០០នាក់ផងដែរ។
គួរបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយ និងលើខ្នងប្រឡាយស្ទឹងមានជ័យពីមុន ជាសំណង់មិនរៀបរយ និងជាតំបន់អាណាធិបតេយ្យផងដែរ ដោយមើលឃើញដូចនេះ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចចិត្ត ស្ថាបនាប្រឡាយស្ទឹងមានជ័យទៅជាប្រឡាយបេតុង និងបុកសុីផាយ ដែលមានប្រវែង១.៣៩៨ម៉ែត្រ ទទឹង៨ម៉ែត្រ ហើយគម្រោងនេះ ត្រូវបានបែងចែកជា៤តំណាក់កាល និងបានរៀបចំជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះមកជាសំណង់រៀបរយ និងមានកម្មសិទ្ធិស្របច្បាប់វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។