នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ទទួលជួបសំណេះសំណាលសម្ដែងការគួរសមជាមួយគណៈប្រតិភូកងទ័ពជើងទឹករំដោះប្រជាជនចិន

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជួបសំណេះសំណាលសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូកងទ័ពជើងទឹករំដោះប្រជាជនចិន ដឹកនាំដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ស៊ូ ហាយ ហ័រ នាយរងសេនាធិការនៃកងនាវាសមុទ្រខាងជើង និងជាមេបញ្ជាការ កងនាវាការពារលេខ ៥៣៩ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ឧត្ដមសេនីយ៍ជាច្រើនរូបដែលជាតំណាងមកពីបញ្ជាការដ្ឋានកងទ័ពជើងគោក, ជើងទឹក, ជើងអាកាស និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងអង្គភាពមួយចំនួនទៀតចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close