ជប៉ុន ផ្ដល់៤៦លានដុល្លាអាមេរិកបន្ថែនទៀត ដល់កម្ពុជា
ប្រទេសជប៉ុន សម្រេចផ្ដល់ឥណទានសម្បទាន ៤៦លានដុល្លាអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា «គម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍ បណ្តាញបង្ហូរទឹកកខ្វក់នៅរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី១)»។

ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពី ការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន បានធ្វើឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ រវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា។
គម្រោងនេះ ដែលបានចុះហត្ថលេខានៅ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃនេះ មានទឹកប្រាក់ចំនួន ៦.៩០៨.០០០.០០០ យ៉េន (ប្រមាណ ៤៦.០០០.០០០ ដុល្លារអាមេរិក)។
គម្រោងនេះនឹងបង្កើនភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធនៅរាជធានីភ្នំពេញប្រឆាំងនឹងការជន់លិច ដោយ បង្ការផលប៉ះពាល់អវិជ្ជមានលើជីវភាពប្រចាំថ្ងៃ និងសកម្មភាពសេដ្ឋកិច្ច។ ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះ ឆ្លុះ បញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។