តម្លៃប្រេង បន្តហក់ឡើងជិត ២ភាគរយទៀត នៅដើមសប្តាហ៍នេះ

មកដល់ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ តម្លៃប្រេងបានបន្តកើនឡើង ខណៈកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ ហាក់ដូចជាជាប់គាំង ខណៈដែលប្រទេសអារ៉ាប់ បានរាយការណ៍ពីវាយប្រហារដោយយន្តហោះដ្រូន ហើយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងគិតគូជាថ្មីអំពីជម្រើសយោធាលើអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

​ប្រេងឆៅ​ Brent មានតម្លៃ ១១០.៧០ដុល្លារ​ក្នុង​មួយ​បារ៉ែល កើនឡើង ១.៣២ភាគរយ រីឯប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃ ១០៧.២៦ដុល្លារក្នុងមួយបារ៉ែល កើនឡើង ១.៧៥ភាគរយ។ នេះជាការឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីដើមខែ​ឧសភា​។

កាលពីថ្ងៃអាទិត្យ មន្ត្រីអេមីរ៉ាត់អារ៉ាប់រួម អះអាងថាមានដ្រូនវាយប្រហារបង្កជាអគ្គីភ័យនៅរោងចក្រថាមពលនុយក្លេអ៊ែរ Barakah របស់ខ្លួន ខណៈអារ៉ាប៊ីសាអូឌីតក៏បានរាយការណ៍ផងដែរ ពីការស្ទាក់ដ្រូនចំនួន ៣គ្រឿង ហោះចេញពីដែនអាកាសរបស់ប្រទេសអ៉ីរ៉ាក់។

តាមសារព័ត៌មានអាមេរិក Axios លោក ត្រាំ ត្រូវបានគេរំពឹងថានឹងជួបទីប្រឹក្សាសន្តិសុខជាតិកំពូលៗ នាថ្ងៃអង្គារស្អែកនេះ ដើម្បីពិភាក្សាអំពីជម្រើសសម្រាប់សកម្មភាពយោធាទាក់ទងនឹងអ៉ីរ៉ង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close