ឯកឧត្តមរដ្ធមន្ត្រីក្រសួងកសិកម្មនិងប្រតិភូចុះពិនិត្យកន្លែងចឹញ្ចឹមបង្គង

ចេញពីសហគមន៍តាសីសាមគ្គី ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានអញ្ជើញចុះទៅពិនិត្យកន្លែងចិញ្ចឹមបង្កង(ពូជអូស្ត្រាលី ដង្កៀបក្រហម) របស់ពូ ចៅ សំអុល នៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ។ ពូបានចិញ្ចឹមបង្កងនេះក្នុងឆ្នាំ ២០១៧ ដោយនាំចូលពូជពីប្រទេសថៃ ដើម្បីធ្វើការបង្កាត់ កូនលក់ក្នុង១ក្បាលថ្លៃ ១៥០០-២០០០រៀល ហើយមកទល់បច្ចប្បន្នលក់កូនបានចំនួន ២០០០០កូន។

ចឹញ្ចឹមក្នុងស្រែតែក្នុងរយ:ពេល ៣ខែ អាចប្រមូលផលបាន ក្នុង១គីឡូតម្លៃ ៣០ ដុល្លារ ហើយក្នុង ១ហត អាចទទួលបាន ៣ម៉ឺនដុល្លារ។ ដោយសារមានទីផ្សារល្អ បច្ចុប្បន្នកំពុងស្វែងរកដៃគូរផលិតតាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំដល់រដ្ឋបាលជលផលជួយជំរុញ ផ្សព្វផ្សាយឲ្យបានទូលំទូលាយដើម្បីបន្ថែម និងបង្កើនប្រាក់ចំណូលក្រៅពីផលិតកម្មស្រូវ ក្រៅពីនេះការជួយបណ្តុះបណ្តាលការងារបច្ចេកទេស និងគោលការ GAP ផងដែរ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close