ស្លាប់៨នាក់ ករណីធ្លាក់យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52
យន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិកបានធ្លាក់ នៅរដ្ឋកាលីហ្វ័រញ៉ា បណ្តាឲ្យស្លាប់មនុស្ស ចំនួន៨នាក់ កាលពីថ្ងៃចន្ទ។ នេះបើតាមការបញ្ជាក់ របស់មូលដ្ឋានទ័ពអាកាស។
មូលដ្ឋានទ័ពអាកាស Edwards បានរៀបរាប់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា B-52 Stratofortress បានធ្លាក់ភ្លាមៗ បន្ទាប់ពីការហោះឡើងលើ នៅចំណុចមូលដ្ឋានទ័ព ដែលមានទីតាំងប្រហែល ៩៥ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Los Angeles។

យ៉ាងណា ចំពោះមូលហេតុ មិនទាន់ត្រូវបានបញ្ជាក់លម្អិតនៅឡើយទេ ចំពោះឧប្បត្តិហេតុដ៏កម្រនេះ។
អ្នកនាំពាក្យមូលដ្ឋានទ័ពអាកាស អះអាងថា ត្រូវរង់ចាំការពិនិត្យតាមដាន ប្រមាណ ៣០ថ្ងៃ ហើយ ការស៊ើបអង្កេត វិភាគមូលហេតុបន្ថែមនានា អាចចំណាយពេល លើសពី៦មួយខែ។
បើតាម AFP, B-52 គឺជាយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ ដែលកងទ័ពអាកាសអាមេរិក ប្រើប្រាស់តាំងពីទសវត្សរ៍ឆ្នាំ ១៩៥០។
យន្តហោះ ដែលមានសមត្ថភាពផ្ទុកបន្ទុកនុយក្លេអ៊ែរ ប្រភេទនេះ ធ្លាប់ត្រូវបានសហរដ្ឋអាមេរិក ដាក់ពង្រាយ អំឡុងជម្លោះក្នុងប្រទេសវៀតណាម ឈូងសមុទ្រ, អ៊ីរ៉ាក់, អាហ្វហ្គានីស្ថាន និងថ្មីៗបំផុត នៅអ៊ីរ៉ង់៕
ប្រភព៖ Apsara TV11
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។