តម្លៃប្រេងឆៅអន្តរជាតិ ធ្លាក់ចុះ ៨០ដុល្លារក្នុងមួយបារ៉ែល
តម្លៃប្រេងឆៅ គិតត្រឹមថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz កាត់បន្ថយសម្ពាធលើសេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រេងប្រភេទ Brent មានតម្លៃជាង ៧៨ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះជាង ៥ភាគរយ។ រីឯប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃជាង ៧៦ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះជិត ៦ភាគរយ។
អ្នកជំនាញផ្នែកឧស្សាហកម្មប្រេង និងក្រុមហ៊ុនដឹកជញ្ជូន ថាការស្ដារប្រតិបត្តិការឱ្យដូចពីមុនវិញ គឺត្រូវចំណាយពេល។ ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ទីផ្សារមើលឃើញថាមានភាពប្រសើរឡើងច្រើន បើធៀបនឹងសេណារីយ៉ូនៃការបន្តការប្រយុទ្ធគ្នា ដោយគ្មានពេលកំណត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។