ឯកឧត្តមរដ្ធមន្ត្រីវេង សាខុននិងលោកជំទាវបានអញ្ចើញចុះពិនិត្យការប្រមូលផលត្រីនៅដាយត្រីលេខ១៣ក្នុងស្រុកពញាឮខេត្តកណ្តាល

ចេញពីក្រុមហ៊ុន Jiangsu Lianfa នារសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន និងសហការីបានអញ្ជើញចុះពិនិត្យការប្រមូលផលត្រីនៅដាយត្រីលេខ១៣ ភូមិពានជនិក ឃុំកំពុងលួង ស្រុកពញាឭ ខេត្តកណ្តាល។

មន្រ្តីរដ្ឋបាលជលផលបានឲ្យដឹងថា រដូវនេសាទចាប់ផ្តើមត្រូវជាបន្តបន្ទាប់តាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅតាមដាយនៃដងទន្លេសាបក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាលដែលអាចនេសាទត្រីបានជាបណ្តើរៗ។

បច្ចុប្បន្នត្រីប្រហុកនៅនឹងកន្លែងថ្លៃ ១៥០០-២០០០រៀលក្នុង១គីឡូក្រាម តែតម្លៃនេះមន្រ្តីជំនាញបានបញ្ជាក់ថាវាអាស្រ័យពេលវេលាលើកដាយត្រីផងដែរ។ ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋនៅទីជិត ឆ្ងាយមកធ្វើប្រហុកទុកជាស្បៀងប្រចាំគ្រួសារអោយបានច្រើនសំរាប់តម្រូវការក្នុងគ្រួសារ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close