ពេទ្យ​អន្តរជាតិ​ ​វុិ​ចតូ​រៀ​ ​បាន​ឃុំឃាំង​អ្នកជំងឺ​ទុក​ ​ក្រោយពី​វះកាត់​អ្នកជំងឺហើយ​ទា​ថ្លៃ​កប់​ពពក​

នៅវេលាម៉ោង ៨និង៤៥នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង នៅមន្ទីរពេទ្យវ៉ិចតូរៀ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈខាងមន្ទីរពេទ្យបានចាក់សោបិទទ្វារមិនអនុញ្ញាតឲ្យអតិថិជន(អ្នកជម្ងឺ)ចេញពីបន្ទាប់ ហើយខាងអ្នកអតិថិជនមិនមានលុយបង់គ្រប់ចំនួន

យោងតាមការបញ្ជាក់របស់ស្ត្រីម្នាក់ដែលអះអាងថាជាសាច់ញាតិបានឲ្យដឹងថា ដំបូងឡើយប្អូនស្រីរបស់ខ្លួនបានឃើញតាមរយះបណ្តាញសង្គមហ្វេសប៊ុកថា ការពិនិត្យជំងឺនៅ មន្ទីរពេទ្យវ៊ិចតូរៀមិនយកប្រាក់ទើបសម្រេចចិត្តទៅពិនិត្យ

លុះទៅដល់មន្ទីរពេទ្យបានពិនិត្យរួចឃើញថា មានជំងឺគីសដៃស្បូន ទើបពេទ្យក៏បានជំរុញឲ្យវះកាត់បើពុំនោះទេនិងស្លាប់, ដោយសារ មិនមានប្រាក់ទើបខាងប្អូនស្រីរបស់ខ្លួនមិនព្រមនោះឡើយ តែខាងមន្ទីរពេទ្យនៅតែបង្ខំឲ្យវះ

ស្ត្រីខាងលើបន្តថា នៅពេលដែលវះកាត់ រួចមកខាងមន្ទីរពេទ្យបានចេញវិកាយប័ត្រថ្លៃវះកាត់អស់ តម្លៃ២០០០ដុល្លារហើយជាតម្លៃបានបញ្ចុះថ្លៃ៥០%រួចហើយ ប៉ុន្តែបន្ទាប់មកប្អូនស្រីរបស់ខ្លួន មិនមានប្រាក់គ្រប់គ្រាន់បង់ជូនមន្ទីរពេទ្យគឺបានបង់ត្រឹមតែ៦០០ ដុល្លារ ទើបខាងពេទ្យ បានចាក់សោបិទទ្វាមិនអនុញ្ញាតឲ្យចេញ នោះឡើយ

បន្ទាប់ពីមានហេតុការណ៍ខាងលើ មានខាងអ្នកសារពត៌មាន ជាច្រើនស្ថាប័នបានចុះទៅយកពត៌មាននៅទីនោះនិងបានធ្វើការផ្សព្វផ្សាយពត៌មានភ្លាមអំពីហេតុការណ៍នេះ ហើយ សមត្ថកិច្ចមូលដ្ឋានបានចុះជួយអន្តរាគមន៍ ទើបខាងមន្ទីពេទ្យអនុញ្ញាតឲ្យចេញមកក្រៅ ប៉ុន្តែករណីនេះ ក្រុមសារព័ត៌មាននៅមិនទាន់ដឹងថាដោះស្រាយចប់សព្វនៅឡើយនោះទេ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close