គ្រោះថ្នាក់យន្តហោះដឹកទំនិញនៅអីរ៉ង ស្លាប់១៥នាក់
ប្រភពព័ត៌មានមួយចំនួនទៀតបានផ្សាយថា នៅលើយន្តហោះមានមនុស្ស ១៦នាក់ ក្នុងនោះ ១៥នាក់ស្លាប់ និង ម្នាក់នៅរស ដែលជាវិស្វ័កករ ម៉ាស៊ី ត្រូវបានបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីពេទ្យ ។
នៅពេលគ្រោះថ្នាក់កើតឡើងភ្លាមៗមានព័ត៌មានជាច្រើនផ្សាយថា មានអ្នកស្លាប់១០នាក់ ។ យន្តហោះខាងលើ បានធ្លាក់នៅតំបន់safadasht នៅជិអាកាសយានដ្ឋាន Karaj ពេលធ្វើដំណើរពី Bishkek ទៅកាន់ទីក្រុង Kyrgyzstan ។
ប្រភពព័ត៌មានជាបឋមបានឲ្យដឹងថា យន្តហោះខាងលើចុះចត់ខុសផ្លូវដោយ ប៉ះទៅនឹងរបងនៃអាកាសយានដ្ឋាន ភាគខាងលិច។ ទីភ្នាក់ងារព័ត៌មាន Far របស់អ៊ីរ៉ង់បានផ្សាយថា យន្តហោះដឹកទំនិញមួយគ្រឿង Boeing 707 មានដឹកមនុស្ស១០នាក់ផងនោះ បានធ្លាក់កាលពីថ្ងៃទី១៤ ខែមករា នៅមិនឆ្ងាយប៉ុន្មានពីអាកាសយានដ្ឋាន Fath ភាគខាងលិចរដ្ឋធានី ។
អ្នកនាំពាក្យក្រុមសង្គ្រោះបន្ទាន់អ៊ីរ៉ង់បានបញ្ជាក់ថា យើងនៅមិនទាន់ច្បាស់លាស់អំពីព័ត៌មានទាក់ទងហេតុការណ៍ធ្លាក់យន្តហោះនេះនៅឡើយទេ ។ អាកាសយានដ្ឋាន Fath នៅជិតមិនឆ្ងាយប៉ុន្មានពីរដ្ឋធានី Karaj ភាគកណ្តាលនៃខេត្ត Alborz នោះឡើយ ។
ទូរទស្សន៍អ៊ីរ៉ង់បានផ្សាយរូបភាពផ្សែងខ្មួលខ្មាញ់ចេញពីទីកន្លែងដែលយន្តហោះនេះបានធ្លាក់ ។ ប្រភពព័ត៌មានខ្លះថា មនុស្ស១០នាក់នៅលើយន្តហោះបានស្លាប់ ។
ភ្លាមៗនេះ នៅមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យយន្តហោះធ្លាក់នៅឡើយទេ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។