ថ្ងៃ​នេះ​ សម្តេច​តេជោ​ ទទួល​ដំណែង​ជា​នាយករដ្ឋមន្ត្រី​ មាន​រយៈពេល​៣៤ឆ្នាំ​

ភ្នំពេញ៖នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នេះ គឺជាខួបលើកទី៣៤ ដែលសម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលដំណែងជា “នាយករដ្ឋមន្រ្តីនៃកម្ពុជា” (១៤មករា ១៩៨៥-១៤ មករា ២០១៩)។

បើគិតពីរយៈពេលដែល សម្តេចតេជោ បានចូលរួមក្នុងរដ្ឋាភិបាល គឺចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ មកទល់ពេលនេះ គឺមានរយៈពេល ៤០ឆ្នាំហើយ ។

ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់ របស់ សម្តេចតេជោ គឺបានបញ្ចប់សង្រ្គាមទាំងស្រុងនៅក្រោម នយោបាយ ឈ្នះ ឈ្នះ ដែលបានបង្រួបបង្រួមជាតិ នាំមកនូវសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ រួមទាំងសមិទ្ឋផលផ្លូវខ្សែក្រវ៉ាត់ទី ៣ ដែលសម្ពោធបើកការដ្ឋានសាងសង់ថ្ងៃនេះ។

សម្តេចតេជោ សូមអរគុណបងប្អូនសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ទូទាំងប្រទេស និងបងប្អូនជនរួមជាតិ ដែលផ្តល់នូវក្តីអាណិតស្រឡាញ់ និងជំនឿទុកចិត្ត ព្រមទាំងបានបោះឆ្នោតគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំកម្ពុជា នៅក្នុងការបោះឆ្នោតជាច្រើនអាណត្តិកន្លងមកនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close