មន្ទីររៀបចំដែនដីនគរូបនីយ៏កម្មសំណង់និងសុរិយោដីខេត្តព្រះសីហនុប្រារព្ធសន្និបាតលទ្ធផលការងារនិងលើកទិសដៅបន្តឆ្នាំ២០១៩
ខេត្តព្រះសីហនុ-មន្ទីររៀបចំដែនដីនគរូបនីយ៏កម្មសំណង់និងសុរិយោដីខេត្តព្រះសីហនុ ធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០១៩។ សន្និបាតនេះប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តព្រះសីហនុនាព្រឹកថ្ងៃទី១៥មករា២០១៩ ក្រោមអធិបតីភាពឯកឧត្តមហង្ស ប៊ុណ្ណាក់ទីប្រឹក្សាក្រសួងរៀបចំដែនដីនគរូបនីយ៏កម្មនិងសំណង់ និងវត្តមានឯកឧត្តម ផៃ ប៊ុនវណ្ណៈអភិបាលរងខេត្តព្រះសីហនុព្រមទាំងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។