បង្ក្រាបក្រុមឧក្រិដ្ឋជន(ជនជាតិចិន) ផលិតបារីក្លែងក្លាយ៣ទីតាំងធំៗនៅក្រុងតាខ្មៅ

កណ្តាល ៖ កន្លែងផលិតបារីក្លែងក្លាយដ៏ធំ៣ទីតាំងរបស់ក្រុមឧក្រិដ្ឋជន (ជនជាតិចិ) ស្ថិតនៅក្រុងតាខ្មៅ ត្រូវបានបង្ក្រាបកាលពីម៉ោងជាង២រសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ ចំនុចភូមិព្រែកសំរោង -ភូមិតាខ្មៅ សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តា។

ទីតាំងផលិតបារីក្លែងក្លាយទាំង៣កន្លែងត្រូវបានបិទជាបណ្តោះអាសន្ន និងកសាងសំន៉ំរឿងបន្តតាមនិតិវិធីច្បាប់។

ប្រតិបត្តិការនេះគឺមានការសហការពីប៉ូលីស ក្រុងសៀងហៃ(ប្រទេសចិន) ជាមួយប៉ូលីស អន្តោប្រវេសន៍ នៃនាយកដ្ឋានស៊ើបអង្កេតអនុវត្តនិតិវិធីត្រសួងមហាផ្ទៃ និងសំរបសំរូលដោយព្រះរាជអាជ្ញារង ឯក ស៊ុន រស្មី ក្នុងនោះពេលឆែកឆេររឹបអូសវត្ថុតាងបានម៉ាស៊ីនផលិតបារី សារធាតុលាយផ្សំជាច្រើនមុខ សំបកឡាំង សម្ភារះវេចខ្ចប់ ផ្សេងៗជាច្រើនមុខ។ល។ តែក្រុមឧក្រិដ្ឋជនដូចមានអ្នក រាយការណ៍អោយដឹងមុន ពេលប៉ូលីសទៅដល់ក្រុមឧក្រិដ្ឋជនត្រូវបានរត់គេចខ្លួនអស់ទៅហើយ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close