​មន្ត្រី​គយ​ចាប់ពី​ប្រធាន​សាខា​ ​អនុនាយក​ដ្ឋាន​រហូតដល់​មន្ត្រី​នៅ​តាម​ខេត្ត​-​រាជធានី​ចំនួន២៧រូប​ត្រូវ​បាន​តែងតាំង​ ​ផ្លាស់ប្ដូរ​ ​និង​ដាក់អោយ​ចូល​និវត្ត​ន៏​

​ភ្នំពេញ​៖​ ​យោង​តាម​ប្រកាស​របស់ក្រ​សួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ស្ដីពី​ការតែងតាំង​ ​និង​ផ្ទេរ​ភារកិច្ច​មន្ត្រី​រាជការ​គយ​ ​និង​រដ្ឋាករ​លេខ០០៧​ ​សហវ.ប្រក​ ​ចុះ​ថ្ងៃទី៤​ ​ខែមករា​ ​ឆ្នាំ២០១៩​ ​ដោយ​លោក​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បាន​សំរេច​៖​
​១​.​ ​លោក​ ​នូ​ ​សុី​ថា​ ​ពី​ប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ​ ​ត្រូវ​បាន​ផ្ទេរ​ទៅជា​ប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ ​ខេត្ត​បន្ទាយមានជ័យ​ជំ​នួន​លោក​
​ឆែ​ ​សុធា​ ​ដែល​ត្រូវ​បាន​ដាក់អោយ​ចូល​និវត្ត​ន៏​។​
​២​.​ ​លោក​ ​ឡុញ​ ​វណ្ណៈ​ ​ប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ខេត្តមណ្ឌលគិរី​ ​ត្រូវ​បាន​ផ្ទេរ​ទៅជា​អនុប្រធាន​នាយកដ្ឋាន​បង្ការ​ ​និង​បង្ក្រាប​បទល្មើស​។​
​៣​.​ ​លោ​ក​ឈុន​ ​សុភមង្គល​ ​ប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ ​ខេត្តបាត់ដំបង​ ​ត្រូវ​បាន​ផ្ទេរ​ទៅជា​ប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ ​ខេត្ត​ឧត្តរមានជ័យ​។​
​៤​.​ ​លោក​អន​ ​សុី​នួន​ ​អនុប្រធាន​នាយកដ្ឋាន​រដ្ឋាករ​ ​ត្រូវ​បាន​ផ្ទេរ​ទៅជា​ប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ខេត្ត​កណ្ដាល​ ​ជំនួស​លោក​វ៉ូ​ ​វណ្ណា​ ​ដែល​
​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​កន្លងមក​។​
​៥​.​ ​លោក​ ​យូ​ ​ហេង​ ​ប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ ​ខេត្ត​ឧត្តរមានជ័យ​ ​ត្រូវ​បាន​ផ្ទេរ​ទៅជា​ប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ ​ខេត្តបាត់ដំបង​។​
​៦​.​ ​លោក​ ​ឈួន​ ​ហៃ​ ​អនុប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ខេត្តតាកែវ​ ​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ ​ខេត្ត​កំពង់ស្ពឺ​។​
​៧​.​ ​លោក​លាង​ ​ហៃ​ ​ប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​ត្រូវ​បាន​ផ្ទេរ​ទៅជា​អនុប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ភ្នំពេញ​។​
​៨​.​លោក​លឹម​ ​សម្បត្តិ​ ​អនុប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ ​ខេត្ត​កំពង់ចាម​ ​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ទៅជា​ប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​នៃ​សាខា​គយ​ ​និង​រដ្ឋាករ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​។​
​៩​.​ ​លោក​ទូច​ ​លី​ដែល​ ​ជំនួយការ​នាយកដ្ឋាន​ផែនការ​ ​និង​បញ្ចេ​ក​ទេស​ ​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​នាយកដ្ឋាន​ផែនការ​ ​និង​បញ្ចេ​ក​ទេស​។​
​១០​.​ ​លោក​រឿន​ ​សុ​ជាតិ​ ​អនុប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​រាជធានី​ភ្នំពេញ​ ​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​គយ​អន្តរជាតិ​។​
​១១​.​ ​លោក​គង់​ ​សុខ​ផល្លា​គុណ​ ​ជំនួយការ​នាយកដ្ឋាន​កិច្ចការ​ច្បាប់​ ​និង​ទំនាក់ទំនង​សាធារណៈ​ ​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ​និង​បុគ្គលិក​។​
​១២​.​ ​លោក​ជា​ ​សំណាង​ ​ប្រធាន​ការិយាល័យ​កិច្ចការ​អន្តរជាតិ​ ​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​គយ​អន្តរជាតិ​។​
​១៣​.​ ​លោក​បណ្ឌិត​ ​ជួន​ ​ច័ន្ទ​សោភា​ ​ប្រធាន​ការិយាល័យ​ស្ថិតិ​ ​និង​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ ​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​នាយក​ដ្ឋាន​បញ្ចេ​ក​ទេស​ព័ត៌មាន​។​
​១៤​.​ ​លោក​ហ៊ុយ​ ​សុ​ជាតិ​ ​ប្រធាន​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​ប៉ោយប៉ែត​ ​ត្រូវ​បាន​ផ្ទេរ​ទៅជា​ប្រធាន​ការិយាល័យរដ្ឋបាល​ ​និង​គ្រប់គ្រង​ ​នៃ​សាខា​គយ​ ​និង​រដ្ឋាករ​ខេត្តមណ្ឌលគិរី​។​
​១៥​.​ ​លោក​ ​ងួន​ ​កុសល​ ​ប្រធាន​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​អ៊ុយ​ញ៉ុង​ ​ត្រូវ​បាន​ផ្ទេរ​ទៅជា​ប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ប៉ោយប៉ែត​ ​នៃ​សាខា​គយ​ ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​។​
​១៦​.​ ​លោ​ក​សុី​ ​ថុន​សុី​ថា​នា​ ​អនុប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ខេត្ត​កណ្ដាល​ ​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​នាយកដ្ឋាន​សវនកម្ម​គយ​។​
​១៧​.​ ​លោក​សង់​ ​សិទ្ធា​និត្យ​ ​អនុប្រធាន​នាយកដ្ឋាន​របប​គយ​ ​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​អោយ​ទៅជា​អនុប្រធាន​នាយកដ្ឋាន​កិច្ចការ​ច្បាប់​ ​និង​ទំនាក់ទំនង​សាធារណៈ​។​
​១៨​.​ ​លោ​ក​ថេង​ ​ម៉ុង​ហួន​ ​ប្រធាន​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​ចាំយាម​ ​ត្រូវ​បាន​ផ្ទេរ​ទៅជា​អនុប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ខេត្តកោះកុង​។​
​១៩​.​ ​លោ​កនុ​ត​ ​លី​ឆូយ​ ​ប្រធាន​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​ផែ​ស្ងួត​ថូល​ ​ខេម​បូ​ឌា​ ​ត្រូវ​បាន​ផ្ទេរ​ទៅជា​ប្រធាន​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​ចាំយាម​ ​នៃ​សាខា​គយ​ ​និង​រដ្ឋាករ​ខេត្តកោះកុង​។​
​២០​.​ ​លោក​ជា​ ​វុទ្ធី​ ​ជំនួយការ​នាយកដ្ឋាន​ហិរញ្ញវត្ថុ​ ​និង​បុគ្គលិក​ ​ត្រូវ​បាន​ផ្ទេរ​ទៅជា​ប្រធាន​ការិយាល័យរដ្ឋបាល​ ​និង​គ្រប់គ្រង​ ​នៃ​នាយកដ្ឋាន​ហិរញ្ញវត្ថុ​ ​និង​បុគ្គលិក​។​
​២១​.​ ​លោក​ទិ​ត​ ​ឌិន​ ​អនុប្រធាន​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​ ​ខណ្ឌចំការមន​ ​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ខេត្តក្រចេះ​។​
​២២​.​ ​លោក​ឃឹម​ ​រដ្ឋា​ ​អនុប្រធាន​ការិយាល័យ​កិច្ចការ​អន្តរជាតិ​ ​តែងតាំង​ជា​ប្រធាន​ការិយាល័យ​សហប្រតិបត្តិ​ការ​គយ​ ​នៃ​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​គយ​អន្តរជាតិ​។​
​២៣​.​ ​លោក​ ​សរ​ ​សំអាត​ ​អនុប្រធាន​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​ផែ​ស្ងួត​តេង​ឡាយ​ ​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ទៅជា​ជំនួយការ​សាខា​គយ​ ​និង​រដ្ឋាករ​ ​ខេត្តក្រចេះ​។​
​២៤​.​ ​លោក​ ​ប៊ុ​យ​ ​ឡែវ​ ​អនុប្រធាន​ការិយាល័យរដ្ឋបាល​ ​និង​គ្រប់គ្រង​ ​សាខា​គយ​ ​និង​រដ្ឋាករ​ ​ខេត្តបាត់ដំបង​ ​ត្រូវ​បាន​ផ្ទេរ​ទៅជា​អនុប្រធាន​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​ត្រពាំងស្រែ​ ​នៃ​សាខា​គយ​ ​និង​រដ្ឋាករ​ខេត្តក្រចេះ​។​
​២៥​.​លោក​ ​អោម​ ​សុ​ភៈ​ ​ភ្នាក់ងារ​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​ផែស្ងួត​ហុង​ឡេង​ហួរ​ ​ត្រូវ​តែងតាំង​ជា​អនុប្រធាន​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​ ​ផែស្ងួត​ហុង​ឡេង​ហួរ​នៃ​សាខា​គយ​ ​និង​រដ្ឋាករ​ផែស្ងួត​។​
​២៦​.​ ​លោក​វ៉ា​ ​សូ​ណាត​ ​ភ្នាក់ងារ​នាយកដ្ឋាន​រដ្ឋាករ​ ​ត្រូវ​តែងតាំង​ជា​អនុប្រធាន​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​ជ្រៃធំ​ ​នៃ​សាខា​គយ​ ​និង​រដ្ឋាករ​ ​ខេត្ត​កណ្ដាល​។​
​២៧​.​លោក​គង់​ ​សុី​ដារ៉ា​ ​ភ្នាក់ងារ​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​មេមត់​ ​ត្រូវ​តែងតាំង​ជា​ជំនួយការ​សាខា​គយ​ ​និង​រដ្ឋាករ​ខេត្តព្រៃវែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close