កាំកុងត្រូល​តាម​ច្រក​ទ្វេរ​ព្រំដែន​ខេត្តតាកែវ​បន្ត​ឈរជើង​ដដែល​ ​ព្រោះ​រង់ចាំ​ការណែនាំ​បន្ថែម​ពី​ក្រសួងមហាផ្ទៃ​ ​?​

​ខេត្តតាកែវ​៖​ ​រហូតមកដល់​ពេលនេះ​បទបញ្ជា​របស់​សម្តេច​ ​តេជោ​ ​ហ៊ុន​ ​សែន​ ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​បញ្ជា​អោយ​ដក​ប៉ុស្តិ៍​នៅ​តាម​ព្រំដែន​អោយ​អស់​ដោយ​អោយ​ទុក​តែ​ប៉ូលី​ស​អន្តោប្រវេសន៍​នឹង​គយ​រដ្ឋាករ​តែប៉ុណ្ណោះ​ហើយ​រហូតមកដល់​ពេល​មាន​រយះ​ពេល​មួយ​សប្តាហ​ណ៍៧ថ្ងៃ​មក​ហើយដែល​អាជ្ញាធរ​ខេត្តតាកែវ​មិនបាន​អនុវត្ត​ន៏​ទៅតាម​បទបញ្ជា​របស់​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ឡើយ​ដោយ​ប៉ុស្តិ៍​ទាំងអស់​នោះ​មិនបាន​ដកចេញ​ឡើយ​គឺ​នៅតែ​បន្ត​ដាក់​ប៉ុស្តិ៍​ ​យក​លុយ​ដដែល​ដោយ​មិនខ្ចី​ខ្វល់​ពី​ប្រសា​សន៏​ដ៏​ថ្លៃថ្លា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ឡើយ​។​

​មន្រ្តី​សាលាខេត្ត​តាកែវ​បាន​អោយ​ដឹង​ថា​ ​នៅ​ខេត្តតាកែវ​នេះ​មាន​ច្រក​ទ្វេរ​ព្រំដែន​ចំនួន០៣កន្លែង​ដោយ១ច្រក​ទ្វេភាគី​បាក់ដៃ​ដែល​ស្ថិត​ក្ន​ង​ស្រុក​អង្គរ​បូរី​ ​២​ ​ច្រក​ទ្វេភាគី​កំពង់ក្រសាំង​ស្ថិត​ក្នុង​ស្រុក​បូរីជលសារ​នឹង​ទី៣ច្រក​ទ្វា​អន្តរជាតិ​ភ្នំដិន​ដែល​ស្ថិត​ក្នុង​ស្រុក​គីរីវង់​។​ ​មន្រ្តី​សាលាខេត្ត​ដដែល​បាន​បន្ត​ទៀត​ថា​:​ ​ចំពោះ​ច្រក​ទ្វេភាគី​បាក់ដៃ​នឹង​កំពង់ក្រសាំង​មាន​ប៉ុស្តិ៍​ឈរជើង​ចំនួន៤ទី១ប៉ូលី​ស​អន្តោប្រវេសន៍​ ​២​ ​ការិយាល័យ​គយ​នឹង​រដ្ឋាករ​ ​៣​ ​ប៉ុស្តិ៍​ ​កាំកុងត្រូល​ ​៤​ ​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​សាលាខេត្ត​ ​ចំណែក​នៅ​ច្រក​ទ្វេរ​ភាគី​អន្តរជាតិ​ភ្នំដិន​វិញ​មាន​ប៉ុស្តិ៍​ឈរជើង​ចំនួន៧អង្គភាព​ឯ​ណ្ណោះ​ដោយ​ទី១ប៉ុស្តិ៍​ ​អន្តោប្រវេសន៍​ ​២​ ​ការិយាល័យ​គយ​នឹង​រដ្ឋាករ​ ​៣​ ​កាំកុងត្រូល​ ​៤​ ​ពេទ្យសត្វ​ ​៥​ ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សាលាខេត្ត​ ​៦​ ​សុខាភិបាល​ ​៧​ ​ប៉ុស្តិ៍ប៉ូលីស​ពិនិត្យ​គ្រឿងញៀន​។​

​ក្រុម​អាជីវករ​អ្នក​រក​សុី​ដឹកទំនិញ​ចូល​មក​ពី​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វា​អន្តរជាតិ​ភ្នំដិន​បាន​នាំគ្នា​និយាយ​ថា​នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​សម្តេច​តេជោ​ហ៊ុន​ ​សែន​ ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​បញ្ជា​អោយ​ដក​ប៉ុស្តិ៍​ ​ដែល​ឈ​ជើង​យក​លុយ​ចេញ​អោយ​អស់​ដោយ​ទុក​តែ២ប៉ុណ្ណោះ​គឺ​នៅតែ​ប៉ូលិស​អន្តោប្រវេសន៍​និង​គយ​តែប៉ុណ្ណោះ​មកដល់​ថ្ងែ​នេះ​អង្គភាព​ចំនួន៥នៅ​ច្រក​ទ្វា​អន្តរជាតិ​ភ្នំ​នេះ​នៅតែ​បន្ត​ឈ​ជើង​យក​លុយ​ដដែល​ដោយ​មិនបាន​ដកចេញ​ទៅតាម​បទបញ្ជា​របស់​ប្រមុខ​រា​ជ​រា​ដ្ធា​ភិបាល​កម្ពុជា​ឡើយ​។​

​ចំណែក​នៅ​ច្រក​ទ្វា​ទ្វេភាគី​បាក់ដៃ​នឹង​កំពង់ក្រសាំង​ដែល​មាន៤អង្គភាព​នោះ២អង្គភាព​មា​នប៉ុស្កិ៍​ត្រួតពិនិត្យ​របស់​សាលាខេត្ត​នឹង​កាំកុងត្រូល​នោះ​នៅតែ​មិនទាន់​ដក​នៅឡើយ​ទេរ​ហូត​មកដល់​ថ្ងៃនេះ​។​ពាក់​ពន្ធ័​និង​ការ​មិនទាន់​ដក​ប៉ុ​ស្ត៏​កាំកុងត្រូល​តាម​ច្រក​ទាំងអស់​នៅ​ខេត្តតាកែវ​នេះ​កាលពី​ព្រឹក​ថ្ងៃទី១៨ខែមករា​ឆ្នាំ២០១៨ខ្មែរ៧មករា​បាន​ទាក់ទង​សុំ​ការ​សម្ភាស​តាម​ប្រពន្ធ័​ទូ​រស​ព្ឌ័​ពី​លោក​ប៉ោ​ ​លាង​គង់​ ​ប្រធាន​សាខា​កាំកុងត្រូល​លោក​បាន​អោយ​ដឹង​ថា​នៅ​តាម​ប៉ុ​ស្ត៏​អន្តរជាតិ​ទាំងអស់​មន្ត្រី​កាំកុងត្រូល​មិនទាន់​បាន​ដក​នៅឡើយ​ទេ​ដោយ​រង​ចាំ​ការណែនាំ​ពីអ​គ្គ​នា​យក​ដ្ធា​នកាំ​កុងត្រូល​សិន​ប៉ុន្តែ​មន្ត្រី​កាំកុងត្រូល​ទាំងអស់​ដែល​ឈរជើង​នៅ​តាម​ច្រក​ទ្វេរ​ភាគី​មិនបាន​ធ្វើសកម្មភាព​អ្វី​ទាំងអស់​។​លោក​ប្រធាន​សាខា​បាន​បន្ត​ថា​ការ​ដក​ប៉ុ​ស្តិ៏​កាំកុងត្រូល​ចេញ​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃទី៣១ខែមករា​ឆ្នាំ២០១៩យ៉ាង​យូរ​។​លោក​ប្រធាន​សាខា​បន្ត​ទៀត​ថា​បាន​ជាម​ន្ត្រី​ស្នាក់​ការ​តាម​ច្រក​មិនទាន់​ដកចេញ​ដោយសារ​មិនទាន់​បញ្ចប់​ភារកិច្ច​នៅ​សេសសល់​ប៉ុន្តែ​ទោះបី​យ៉ាងណា​មិន​អោយ​ហួស​ថ្ងៃទី៣១ខែមករា​ជាដាច់ខាត​ប៉ុន្តែ​បើ​បញ្ចប់​ភារកិច្ច​ហើយ​មុន​ថ្ងៃទី៣១ក៏​ដក​ទៅតាម​ហ្នឹង​ព្រោះ​នេះ​ជា​បទបញ្ជា​របស់​រា​ជ​រា​ដ្ធា​ភិបាល​កម្ពុជា​។​

​គួ​រំលឹក​ផង​ដែរ​ថា​ ​កាលពី​រសៀល​ថ្ងែ​ទី១១​ ​ខែមករា​ ​ឆ្នំា២០១៩​ ​កន្លងទៅ​នេះ​នៅ​ឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ពេល​ជួប​ក្រុម​អ្នក​សារ​ព័ត​មាន​ប្រចាំឆ្នាំ​នោះ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​មានប្រសាសន៍​ថា​ប៉ុស្តិ៍​ ​នៅ​តាម​ច្រក​ទ្វេរ​ភាគី​តាម​ព្រំដែន​ទាំងអស់​ត្រូវតែ​ដកចេញ​ដោយ​ទុក​អោយ​នៅ​តែ​ប៉ូលី​ស​អន្តោប្រវេសន៍​នឹង​គយ​រដ្ឋាករ​តែប៉ុណ្ណោះ​តែ​សម្រាប់​ខេត្តតាកែវ​វិញ​ប៉ុស្តិ៍​ ​ដែល​ត្រូវ​មានឈ្មោះ​ដកចេញ​នោះ​មិន​ ​ទាន់​ដកចេញ​ឡើយ​នៅតែ​បន្ត​សម្ងំ​យក​លុយ​ពី​អ្នក​រក​សុី​ដឹកទំនិញ​នាំចេញ​ចូល​មក​ពី​ស្រុក​យួន​ដដែល​។​

​លោក​ ​អ៊ូច​ ​ភា​ ​អភិបាលខេត្ត​តាកែវ​បាន​ប្រាប់​ខ្មែរ៧មករា​អោយ​ដឹង​តាម​ទូរ​សព្ទ័​កាលពី​ព្រឹក​ថ្ងៃទី១៨ខែមករា​ឆ្នាំ២០១៩​ ​តាម​ទូ​រស​ព្ឌ័​អោយ​ដឹង​ថា​ ​ខាង​ខេត្ត​រង់ចាំ​ការណែនាំ​បន្ថែម​ពី​ក្រសួង​មហា​ផ្ទែ​ទៀត​ថា​នឹង​ចាត់ចែង​បែប​ណា​នោះ​អនុសាសន៍​របស់​សម្តេច​តេជោ​យើង​ទាំងអស់គ្នា​ត្រូវតែ​គោរព​ជានិច្ច​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close