ស្លាប់និងរបួស៨០នាក់ដោយការផ្ទុះបំពង់ហ្គាសនៅមិចស៊ីកូ
ប្រទេសមិចសុីកូ៖ កាលពីយប់ថ្ងៃទី១៨ខែមករា មានហេតុការផ្ទុះបំពង់ហ្គាស បណ្តាលឲ្យមនុស្ស ស្លាប់២០នាក់ និង៦០នាក់ទៀតរងរបួស ដោយសារតែពលរដ្ឋទាំងនោះព្យាយាមទៅបូមយកហ្គាស ប្រេងសាងទៅលក់ ។
បណ្តាញទូរទស្សន៍មិចស៊ីកូ បានផ្សព្វផ្សាយនូវរូបភាពស្តីពីភ្លើងឆេះយ៉ាងខ្លាំង ក្រោយការផ្ទុះ និងសម្លេងស្រែកទ្រហ៊ោយំ អំពាវនាវឲ្យជួយ ពេល សាច់ញាតិរបស់ខ្លួនត្រូវភ្លើងឆាប់ឆេះ។ ហេតុការគ្រោះថ្នាក់ខាងលើកើតឡើងនៅក្នុងស្រុក Tlahuelilpan ជិតរោងចក្រចម្រាញ់ប្រេងនៅភាគខាងជើង រដ្ឋធានីមិចស៊ីកូ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា បំពង់បង្ហូរហ្គាសបានបែកធ្លាយហើយផ្ទុះឆេះតែម្តង កាលពីយប់ថ្ងៃទី១៨ខែមករា សម្លាប់មនុស្សយ៉ាងតិច២០នាក់និងរបួស ជាង៦០នាក់ ។
មូលហេតុបណ្តាលឲ្យស្លាប់និងរបួសច្រើនបែបនេះដោយសារតែ ក្រុមពលរដ្ឋ បានខិតខំបូមហ្គាសចេញពីបំពង់ដែលបែកនោះចូលទៅកុងទឺន័រ របស់ខ្លួន។ បំពង់ហ្គាសនោះបានផ្ទុះក្រោយពេលក្រុមលួចហ្គាសបានខួងចូលក្នុងបំពង់បូមហ្គាសឡើងរថយន្តស៊ីទែនរបស់ខ្លួន។
តាមរបាយការណ៍ជាបឋម បានប្រកាសឲ្យដឹងថា មានមនុស្ស ២០នាក់ស្លាប់ របួសជាង៦០ ហើយអាចនិងមានអ្នកស្លាប់កើនឡើងដោយសារ អ្នករងរបួសធ្ងន់ជាច្រើន ។
រដ្ឋមន្ត្រីក្រសួងសុវត្ថិភាពសាធារណ ក៏បានបញ្ជូនក្រុមជំនួយទៅជួយដល់ពលរដ្ឋរងគ្រោះផងដែរ ។
កន្លងកប្រធានាធិបតីមិចស៊ីកូ លោក Lopez Obrador បានអនុវត្តន៍យុទ្ធសាស្ត្របោសសម្អាត់ក្រុមលួចថាមពល ប្រេង ហ្គាសនៅក្នុងប្រទេសនេះ ។ រដ្ឋាភិបាលប្រទេសនេះបានវាយតម្លៃថា កាលពីឆ្នាំ២០១៨រដ្ឋខាតបង់ដល់ទៅ៣ពាន់លានដុល្លារដោយការលួចប្រែង រាលដាលគ្រប់ទិសទីនៅក្នុងប្រទេស។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។