កំណើនពលរដ្ឋចិនធ្លាក់ចុះនៅឆ្នាំ២០១៨ អាចនឹងបន្តធ្លាក់ចុះទៀតនៅឆ្នាំបន្ទាប់

ក្រុមអ្នកជំនាញបានលើកឡើងថា នៅពេលដែលពលរដ្ឋចិន កាន់តែរីកចំរើន ចំនួនពលរដ្ឋនឹងកាន់តែធ្លាក់ចុះ ដូចប្រទេសផ្សេងៗទៀតនៅលើពិភពលោក ពិសេសគឺជប៉ុន សឹង្ហបុរី ជាដើម ដោយសារតែពលរដ្ឋរវល់នឹងស្វែករកសដ្ឋកិច្ច ។

នៅក្នុងឆ្នាំ២០១៨កន្លងមក ពលរដ្ឋចិន បានកើនឡើងតែជាង១៥លាននាក់ប៉ុណ្ណោះ គឺជាលើកទីមួយ ដែលកំណើនពលរដ្ឋធ្លាក់ចុះ ។ ទោះបីរដ្ឋាភិបាល បានសម្រេចលុបចោល «ច្បាប់កូនមួយ» ដោយខ្លាចចំនួនពលរដ្ឋធ្លាក់ចុះ ប៉ុន្តែនៅតែធ្លាក់ចុះ លើសពីការរំពឹងទុក ។

ចិនជាប្រទេសមួយដែលមានពលរដ្ឋច្រើនជាងគេបំផុតក្នុងលោក ។ ក្នុងឆ្នាំ២០១៨នេះ ពលរដ្ឋមានកំណើនតែ១៥.២៣លាននាក់ប៉ុណ្ណោះ ដែលជាអត្រាកំណើន មានការធ្លាក់ចុះ គួរឲ្យបារម្ភ។ ការិយាល័យស្ថិតិជាតិចិនបញ្ជាក់កាលពីថ្ងៃចន្ទថា ក្នុងឆ្នាំ២០១៨កន្លងទៅនេះ តាមតួលេខដែលបានស្ថិតិគឺមានតែ១៥.២៣លាននាក់ប៉ុណ្ណោះ សរុបពលរដ្ឋទាំងអស់ចំនួន១.៣៩៥លាននាក់។ ចំនួននេះ កើនជាងឆ្នាំមុនស្មើ៣.៨១ភាគរយ ។ ប៉ុន្តែទោះបីយ៉ាងណា វានៅតែមានអត្រាកំណើនធ្លាក់ចុះ។

កាលពីពេលថ្មីៗនេះ ចិនបានបោះបង់ចោលគោលនយោបាយកូនមួយសម្រាប់គ្រួសារថ្មីថ្មោង ដែលបានអនុវត្តជាយូរមកហើយ ។ ពលរដ្ឋចិននិយមចង់បានកូនប្រុសជាងកូនស្រី ដោយសារកត្តាសង្គម ម្ល៉ោះហើយ បើដឹងថា មានកូនស្រី គេច្រើនតែមិនទុកនោះទេ ទើបធ្វើឲ្យកំណើនប្រជាពលរដ្ឋមានការធ្លាក់ចុះ ។

រដ្ឋាភិបានចិនប៉ាន់ប្រមាណថា ពលរដ្ឋខ្លួនក្នុងឆ្នាំ២០១៩ កើនត្រឹម ១.៤៤២លាននាក់ ។

ជាមួយគ្នានេះដែរ ប្រទេសដែលមានពលរដ្ឋច្រើនលំដាប់ទី២ បន្ទាប់ពីចិននោះគឺឥណ្ឌា ។ តួលេខដែលចេញផ្សាយដោយអង្គការសហប្រជាជាតិក្នុងខែនេះបញ្ជាក់ថា ឥណ្ឌាមានប្រជាពលរដ្ឋចំនួន១.៣៦២លាននាក់ ហើយកំណើនរបស់ពលរដ្ឋមានការថយចុះផងដែរ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close