ឱសានវាទ នៃការដកសមត្ថកិច្ចជំនាញកាំកុងត្រូលចេញពីច្រកព្រំដែនទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រមុខ រាជរដ្ឋាភិបាលចេញអនុក្រឹត្យជាផ្លូវការ
យោងតាមអនុក្រឹត្យ លេខ២៧ អនក្រ.បក ចុះថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៩ ស្តីពីការកែសម្រួលស្ថាប័នមានសមត្ថកិច្ច ត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ដើម្បីសម្រួលពាណិជ្ជកម្ម និង ពង្រឹងភាពប្រកួតប្រជែង រាជរដ្ឋាភិបាលបានសម្រេច ប្រការ១ៈ ត្រូវបានបញ្ចប់តួនាទី និង ភារកិច្ចត្រួតពិនិត្យនាំចេញ-នាំចូលរបស់អគ្គនាយកដ្ឋាន កម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ(កាំកុងត្រូល) នៃក្រសួងពាណិជ្ជកម្មពីច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែន អន្តរជាតិ ច្រកទ្វារព្រំដែនទ្វេរភាគី ច្រកទ្វារតំបន់ព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្នធិគយបណ្តោះអាសន្ន និងទីកន្លែងត្រួតពិនិត្យនាំចេញ-នាំចូលផ្សេងទៀត នៅទូទាំងព្រះរាជា ណាចក្រកម្ពុជា ។ បើយោងតាមអនុក្រឹត្យ ផ្លូវការរបស់រាជរដ្ឋាភិបាល ដែលបានចេញ ប្រកាសបញ្ចប់តួនាទី និង ភារកិច្ច សមត្ថកិច្ច ជំនាញ កាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម ដែលមានលោក ម៉ក់ ពេជ្ជរិទ្ធ ដើរតួជាលោកអាចារ្យនោះ គឺថាចាប់ពីពេលនេះ ថ្ងៃទី ០១កុម្ភៈ ២០១៩ តទៅលែងមានទីស្នាក់ការសាខាកាំកុង ត្រូល និង មន្ត្រីកាំកុងត្រូលនៅតាមមាត់ច្រកទ្វារព្រំដែនទាំង អស់នៅទូទាំងប្រទេស ប្រាវូ !!! ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។